ព័ត៌មាន
ក.ប.ប. បង្កើនការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យទំនិញនារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
គិតចាប់ពីថ្ងៃនេះ រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងបង្កើនការចុះត្រួតពិនិត្យទំនិញតាមបណ្តាទីផ្សារ និងណែនាំពលរដ្ឋឲ្យជួយផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង ករណីឃើញថា មានផលិតផលដែលបង្កផលប៉ះពាល់សុខភាព។
លោក ហេង មាលី ប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ ក្នុងឱកាសចុះត្រួតពិនិត្យមុខទំនិញគ្រឿងសមុទ្រ និងយកសំណាកគំរូ ដើម្បីយកធ្វើតេស្តបឋមនៅលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ស្ថិតនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ឲ្យដឹងថា ជារៀងរាល់សព្វដង មិនចាំបាច់ជាថ្ងៃចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឬពិធីបុណ្យជាតិធំៗនោះទេ គឺមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. តែងតែធ្វើការចុះត្រួតពិនិត្យជាប្រចាំ ប៉ុន្តែដោយសារតែជារដូវកាលបុណ្យបែបនេះ គឺក្រុមមន្រ្តី ក.ប.ប. ត្រូវបង្កើននូវសកម្មភាពការងារត្រួតពិនិត្យបន្ថែម ដើម្បីការពារទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផលប្រយោជន៍អ្នកប្រើប្រាស់។
លោកបាបន្តថាក្នុងរដូវចូលឆ្នាំនេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើការចុះត្រួតពិនិត្យទៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ជាពិសេសខាងផ្នែកគ្រឿងសមុទ្រ ដើម្បីចៀសវាងថា អ្នកដែលបានទិញយកទៅបរិភោគមានការប៉ះពាល់នូវសុខភាពណាមួយជាយថាហេតុ ដូចជាបង្គារ និងមឹកជាដើម។
សូមបញ្ជាក់ថា ក្រៅពីចុះត្រួតពិនិត្យទំនិញទាំងអស់នេះ មន្ត្រីជំនាញ ក.ប.ប. បានពន្យល់ណែនាំអាជីវករឱ្យបានយល់ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ លើសពីនេះទៅទៀត ក៏បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។
លោកប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៀតថា ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាពដល់អ្នកទទួលទាន សូមផ្តល់ព័ត៌មានតាមប្រព័ន្ធ Hotline លេខ ១២៦៦ ដោយមិនគិតថ្លៃទេ របស់ក្រសួងពាណិជ្ជកម្ម ឬតាមបណ្តឹង CCF Complain App មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕ អត្ថបទ៖ ឈិត បូរ៉ាវី












-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍