ព័ត៌មាន
កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវដំបូង ដើម្បីការងារ និងការគាំពារសង្គម
កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃការអនុវត្តគំនិតផ្ដួចផ្តើមកាតាលីករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើ កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅ ក្នុង «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ក្នុងបរិការណ៍សកលដែល មានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចចេញជាបន្តបន្ទាប់ នូវបញ្ហាប្រឈមជាសកលរួមមាន៖ ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម ដែលអាចបន្ទច់បង្អាក់ដល់សន្ទុះនៃកំណើនសង្គម-សេដ្ឋកិច្ច សកល, ការរៀបចំវេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ និងចំគោលដៅ ព្រមទាំងជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញ ពីការបន្ត ប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ, ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធទៅវិញទៅមក ដើម្បីសម្រេច គោល ដៅរួម, ពោលគឺគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសត្រួសត្រាយផ្លូវ និងសកលលោកទាំងមូល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងឱ្យដឹងថា ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, រាជរដ្ឋាភិបាលបាន កំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងកម្ពុជាឲ្យក្លាយជាអរិយប្រទេសមួយ ដែលឆ្លើយតបនឹងលក្ខណសម្បត្តិរួមមាន៖ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក; កម្ពុជាជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់ និងរឹងមាំ; ប្រជាជនកម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត; ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយ សមធម៌, ស្មើសិទ្ធិ និងស្មើឱកាស; និងកម្ពុជាមានបរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និង តុល្យភាព រវាងការអភិវឌ្ឍនិងការអភិរក្សធនធានធម្មជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ដោយបាន កំណត់យក «កម្មវិធីគោលនយោបាយអាទិភាព» ចំនួន ៦ ដែលបានចាប់ផ្ដើមអនុវត្តតាំងពីដើមនីតិកាលទី៧, ពោលគឺចាប់ពីពាក់ កណ្ដាលឆ្នាំ២០២៣មក។ ដោយឡែកពាក់ព័ន្ធ «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នេះ តំណាងអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃ ការអនុវត្តគំនិតផ្ដួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នេះមិនមែនដោយ សារកម្ពុជាមានភាពយឺតយ៉ាវក្នុងការសម្រេចបាននូវ SDGs នោះទេ, ប៉ុន្តែដោយសារកម្ពុជាមានវឌ្ឍនភាពល្អ, មានសក្តានុពល និង មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការត្រួសត្រាយផ្លូវ។ ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ, កម្ពុជានឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស, ធន ធានហិរញ្ញវត្ថុ និងធនធានដទៃទៀត ដែលជួយជំរុញសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការសម្រេចបាននូវ SDGs នៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង