ព័ត៌មាន
ផ្លូវជនបទក្នុងស្រុកចំនួនពីរនៅខេត្តតាកែវ បានកំពុងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
តាកែវ ៖ ផ្លូវស្តារឡើងវិញក្រាលល្បាយថ្មភ្នំ ប្រវែង ៤.៥០០ ម៉ែត្រ ក្នុងស្រុកកោះអណ្តែត និងគម្រោងជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥០០ ម៉ែត្រ នៅក្នុងស្រុកបាទី ខេត្តតាកែវ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច។
ជុំវិញការអភិវឌ្ឍន៍ជនបទនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ ការផ្តល់ សេវាសង្គមនានារួមមាន៖ សេវាអប់រំ, សេវាសុខាភិបាល, សេវាទឹកស្អាត, អនាម័យ, ទូរគមនាគមន៍, និងពង្រឹងកិច្ចសហប្រតិបត្តិការ, ការសម្របសម្រួល និងការកៀរគរធនធាន ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ នេះ បានដឹកនាំគណៈកម្មកាអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារស្តារឡើងវិញផ្លូវក្រាល ល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៤.៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត និងគម្រោងជួសជុលផ្លូវក្រាល កៅស៊ូពីរជាន់ DBST ចំនួន១ខ្សែទៀត ប្រវែង ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលគម្រោងផ្លូវទាំងពីរខ្សែនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។
ជុំវិញផ្លូវខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងលើការងារស្តារ និងជួសជុលផ្លូវ ទាំងពីរខ្សែខាងលើនេះឡើងវិញ ដោយអនុវត្តសម្រេចបានតាមផែនការ ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងជាសសៃរឈាមនៃ សេដ្ឋកិច្ច និងក៏ជាផ្នែកមួយជួយជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារ នីមួយៗ នៅសហគមន៍ជនបទឱ្យមានជីវភាពសមរម្យ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលជំរុញអភិវឌ្ឍន៍ប្រទេសជាតិរីក ចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រាជរដ្ឋាភិបាលបានអភិវឌ្ឍពីគ្មានផ្លូវ មកមានផ្លូវ និងបានកំពុងផ្លាស់ប្តូរ ជាបណ្តើរៗ ពីផ្លូវក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងផ្លូវក្រាលបេតុងជាដើម ជាក់ស្តែងមកដល់ពេលនេះ ផ្លូវ នៅតាមជនបទ បាននិងកំពុងជំរុញស្ថាបនាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ៕
អត្ថបទ៖សុនរ៉ាឌី













-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា7 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា7 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS10 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន2 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច