ព័ត៌មាន
រដ្ឋបាលខណ្ឌបឹងកេងកង ប្រជុំដាក់ផែនការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាឪកាសបុណ្យចូលឆ្នាំខាងមុខ
ភ្នំពេញ ៖ លោក អភិបាលខណ្ឌបឹងកេងកង ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។
នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានប្រជុំគណៈបញ្ជាការឯកភាព ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួម ពីលោក លោកស្រីអភិបាលរង លោកអធិការង លោកមេបញ្ជាការកងរាជអាវុធហត្ថ មន្រ្តីជំនាញពាក់ព័ន្ធ និងគណៈគ្រប់គ្រងផ្សារ។
ក្នុងកិច្ចប្រជុំនេះដែរ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានលើកឡើងផងដែរថា ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិគៀកខិតចូលនាខាងមុខនេះ កម្លាំងជំនាញពាក់ព័ន្ធ ត្រូវរក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជាពិសេសត្រូវចុះអប់រំណែនាំ ផ្សព្វផ្សាយ ពីសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យលេង ជះទឹក បាតម្ស៉ៅតាមដងផ្លូវសាធារណៈនោះទេ អាចបង្កភាពអនាធិបតេយ្យ។ អាជ្ញាធរត្រូវ រក្សាសន្តិសុខបានតាមទីវត្តអារាម ទីកន្លែងសប្បាយភាព ជាពិសេសហាមដាច់ខាតមិនឲ្យមានលេងល្បែងស៉ីសង។
លោកអភិបាល បានសង្កត់ធ្ងន់ថា ដើម្បីរក្សាបរិស្ថានអនាម័យ សន្តិសុខសុវត្ថិភាពបានល្អប្រសើរនោះ អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងត្រួតពិនិត្យ សណ្ដាប់ធ្នាប់តាមដងផ្លូវ ធានាបានសន្តិសុខជូនប្រជាពលរដ្ឋ ។ លោកបន្ថែមថា តាមដងផ្លូវ តាមភ្លើងស្តុប តែងសង្កេតឃើញមានក្មេងៗ អនាថា សុំទានសុំលុយ ជាដើមនេះ ត្រូវប្រមូលឲ្យអស់ យកទៅមន្ទីរសង្គមកិច្ច ដើម្បីទទួលបានការស្ដារនីតិសម្បទា និងទទួលបានការអប់រំផងដែរ មិនបណ្ដែតបណ្ដោយឲ្យមកអនាធិបតេយ្យតាមផ្លូវសាធារណៈបន្តទៀតនោះ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញឆ្នាំនេះ សង្ក្រាន្តវត្តភ្នំ នឹងរៀបចំឡើង នៅថ្ងៃទី១៤ , ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំពិធីសង្រ្កាន្តវត្តភ្នំឲ្យមានភាពអធិកធមសប្បាយរីករាយជាងឆ្នាំមុន ហើយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយ ឲ្យមានការលំហូរសម្រាប់អ្នកមកលេងកម្សាន្តចេញចូលមានភាពងាយស្រួលដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕
អត្ថបទ៖ កុម្ភៈ






-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា7 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា7 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS9 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន2 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច