កីឡា
ទោះគ្មាន Matheus និង Cristian ក៏លោក Pep មិនបារម្ភ ខណៈគ្រូ Madura រំពឹងក្រុមទាំងពីរ បង្កើនគុណភាពលេងល្អជាងមុន
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងជំនួបជើងទី១ សម្រាប់វគ្គ ៤ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបកម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025។

ជាមួយការប្រកួតដ៏សំខាន់នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ភាគរយខ្ពស់នឹងត្រូវអវត្តមានខ្សែប្រយុទ្ធអន្ដរជាតិ ២រូប គឺកីឡាករ Matheus Moresche និងកីឡាករ Cristian Roque ។ នេះបើតាមការបង្ហើបរបស់គ្រូបង្វឹកលោក Pep Munoz នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត តែយ៉ាងណាលោកមិនបារម្ភឡើយ គ្រាដែលគ្រូបង្វឹកក្រុម Madura លោក Angel Afredo Vera រំពឹងការប្រកួតនេះ ក្រុមទាំងពីរ នឹងបង្កើនគុណភាពលេងល្អជាងកាលពីជួបគ្នា ក្នុងវគ្គចែកពូល នៅប្រទេសម៉ុងហ្គោលី។

លោក Pep បានបញ្ជាក់ថា សម្រាប់កីឡាករ Matheus នឹងត្រូវសម្រាកយ៉ាងហោច ១ ទៅ ២សប្ដាហ៍ បន្ទាប់ពីរងរបួសមុនការប្រកួតលីគកំពូលកម្ពុជា គ្រាដែល Cristian បានរងរបួសកំឡុងការប្រកួតជាមួយភ្នំពេញក្រោន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយបានធ្វើការពិនិត្យនៅប្រទេសថៃ កាលពីដើមសប្ដាហ៍កន្លងទៅ ឃើញថា មិនមានបញ្ហាធ្ងន់ធ្ងរ តែយ៉ាងណារូបគេ ក៏មិនទាន់រួចរាល់សម្រាប់ការប្រកួតជាមួយ Madura ដែរ។
យ៉ាងណាមិញ ទោះបីអវត្តមានខ្សែប្រយុទ្ធឆ្នើមទាំងពីរ ក៏លោក Pep មិនបារម្ភឡើយ ដ្បិតលោកមានកូនក្រុម ប្រកបដោយគុណភាពល្អជាច្រើន ដែលអាចជំនួសគ្នាបាន និងលេងទៅតាមការរៀបចំរបស់ក្រុម ពិសេសលោកសង្ឃឹមថា ការប្រកួតក៏នឹងទទួលបានលទ្ធផលល្អផងដែរ ប្រសិនបើព្រះខ័នរាជស្វាយរៀង អាចលេងដោយរក្សាបាល់បានល្អក្នុងជំនួបជាប្រវត្តិសាស្ដ្រសម្រាប់ក្លិប ក្នុងពានរង្វាន់អន្ដរជាតិមួយនេះ ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដដែលបន្ថែមទៀតថា ការប្រកួតនេះ នឹងមានភាពតានតឹងខ្លាំង ព្រោះ Madura គឺជាក្រុមសម្បូរដោយធនធានកីឡាករមានគុណភាព ។ ម្យ៉ាងខុសប្លែកពីជួបគ្នាក្នុងវគ្គចែកពូល ដែលក្រុមឥណ្ឌូនេស៊ីនេះ បានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី និងនាំចូលកីឡាករមួយចំនួន ក៏ដូចជាផ្លាស់ប្ដូររបៀបលេងជាដើម។ យ៉ាងការប្រកួតក្នុងដីនេះ លោកនឹងព្យាយាមជំរុញក្រុមធ្វើឲ្យបានល្អ ហើយបន្ដរក្សាផ្នត់គំនិត និងរបៀបលេងនៅជើងទី២ បន្ដទៀត ។

ដោយឡែកគ្រូបង្វឹកក្រុម Madura វិញ បានលើកឡើងថា កាលក្រុមទាំងពីរ ជួបគ្នាក្នុងវគ្គចែកពូល នៅម៉ុងហ្គោលី លោកមិនទាន់ក្លាយជាគ្រូបង្វឹកទេ តែលោកសង្ឃឹមថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពិសេសជើងទី១ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រុមទាំងពីរ នឹងបង្កើនគុណភាពនៃការលេង បន្ទាប់ពីការនាំចូលកីឡាករថ្មីមួយចំនួន ។ ដូច្នេះលោកជឿជាក់ថា ការប្រកួតនេះ ក្រុមទាំងពីរ នឹងមានគុណភាពនៃការប្រកួតប្រជែងប្រសើរជាងមុន។
ទន្ទឹមជាមួយគ្នាកីឡាករ Ryo Fujii សមាជិកក្រុមព្រះខ័នរាជស្វាយរៀង និងកីឡាករ Jordy Wehrmann របស់ Madura United បានចាត់ទុកជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺជាការប្រកួតដ៏ស្រស់ស្អាតនៅក្នុងបាល់ទាត់ ដែលក្រុមខ្លាំងទាំងពីរ បានឈានមកដល់វគ្គដ៏សំខាន់នេះ ។ ដួច្នេះពួកគេសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តច្រើនពីសំណាក់អ្នកគាំទ្ររៀងៗខ្លួន ដើម្បីជាកម្លាំងចិត្តក្នុងការប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា