កីឡា
នាយកដ្ឋានកីឡា ផ្ដល់សម្ភារ ១៧មុខ ដល់សាលាគំរូចំនួន ៣០ នៅខេត្តកំពត កែប និងព្រះសីហនុ
អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សម្ភារកីឡាចំនួន ១៧មុខ ដល់សាលាគំរូ ៣០ នៅខេត្តជាប់មាត់សមុទ្រចំនួន ៣ រួមមានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ សម្រាប់បម្រើឲ្យសកម្មភាពកីឡាដល់សិស្សានុសិស្សរបស់ខ្លួន ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។
ពិធីប្រគល់សម្ភារកីឡានេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដែលដឹកនាំដោយឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ។ ចំពោះសាលាគំរូ ដែលទទួលបានការឧបត្ថម្ភសម្ភារកីឡានេះដែរ រួមមានខេត្តកំពតត មានសាលារៀនគំរូចំនួន ២០ ក្នុងនោះមានសាលាបឋមសិក្សាចំនួន ១១ និងមធ្យមសិក្សាចំនួន ៩ គ្រាដែលខេត្តកែប មានសាលាមធ្យមសិក្សាចំនួន ១ ។
ចំណែកនៅខេត្តព្រះសីហនុ មានសាលារៀនគំរូចំនួន ៩ ក្នុងនោះមានសាលាបឋមចំនួន ៦ និងវិទ្យាល័យចំនួន ៣ ហើយសម្ភារកីឡា ដែលអគ្គនាយកដ្ឋានកីឡាផ្ដល់ជូនមានចំនួន ១៧មុខដូចគ្នា រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ សំណាញ់បាល់ទាត់ សំណាញ់បាល់ទះ សំណាញ់បាល់បោះ កញ្ច្រែងបាល់បោះ កោណធំ កោណតូច ក្រូណូម៉ែត្រ ខ្សែលោតអន្ទាក់ ស្នរ ប៉េតង់ ដុំដែក ធុងបាស់ រ៉ាកែតវាយកូនឃ្លីលើតុ និងតុវាយកូនឃ្លីលើតុ ជាដើម។
តាមរយៈការផ្ដល់នូវសម្ភារកីឡាទាំងអស់នេះ ថ្នាក់ដឹកនាំនាយកដ្ឋានកីឡាជំនាញ រំពឹងថា នឹងក្លាយជាចំណែកមួយ សម្រាប់ផ្ដល់ភាពងាយស្រួល ក៏ដូចជាផ្ដល់នូវការលើកទឹកចិត្ដ និងជំរុញដល់សិស្សានុសិស្ស ក្នុងការចូលរួមលេងកីឡលា ដើម្បីសុខភាពល្អ បង្កើននូវស្មារតីមិត្តភាព សាមគ្គីភាព ហើយក៏ជាចលនាជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជាតិផងដែរ៕ អត្ថបទ លី ឈុនឡា











-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង