ព័ត៌មាន
ទីតាំងលេងកម្សាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងបរិស្ថាននៅក្រុងស្វាយរៀងខេត្តស្វាយរៀងត្រូវបានរៀបចំនិងកែលម្អរ
ស្វាយរៀង ៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា អនុវត្តតាមការណែនាំរបស់គណៈអភិបាលខេត្ត ពិសេសឯកឧត្តម ឌី វិទ្យា អនុប្រធានសហភាពយុវជនកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ស្ដីពីការរៀបចំតុបតែងកែលម្អក្រុងបង្កើនសោភណ្ឌ័ភាព ដើម្បីទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ និងពលរដ្ឋឲ្យមានចំណាប់អារម្មណ៍ចូលលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ រហូតមកដល់ពេលនេះក្រុងស្វាយរៀងដែលជាទីប្រជុំជននៃពលរដ្ឋខេត្តស្វាយរៀងត្រូវបានរដ្ឋបាលខេត្តសហការឧបត្ថម្ភបន្ថែមផងនោះសាលាក្រុងស្វាយរៀងបានធ្វើការរៀបចំតុបតែងកែលម្អសោភ័ណទីសាធារណៈ មន្ទីរអង្គភាពបានល្អនៅគ្រប់ស្ថាប័នរដ្ឋ ពិសេសភោជនីយដ្ឋាន ផ្ទះសំណាក់សណ្ឋាគារ ត្រូវបានរៀបចំជាបណ្ដើរៗដើម្បីត្រៀមទទួលភ្ញៀវចូលមកលេងកម្សាន្តស្នាក់នៅនិងហូបចុក។
លោកអភិបាលក្រុងស្វាយរៀងបានបញ្ជាក់បន្ថែមថាក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តស្វាយរៀង បានត្រៀមកម្លាំងសម្រាប់សំអាតបរិស្ថានចំនួន៩០នាក់រថយន្តចំនួន៤គ្រឿង ក្នុងនោះកម្មករបម្រើការងារនៅក្នុងក្រុមហ៊ុនចំនួន៣០នាក់ និងយុវជននៅក្នុងសហភាពសហព័ន្ធយុវជនក្រុងចំនួន៦០នាក់។សំឡេង…….ទន្ទឹមនិងនោះដែរ ក្នុងនាមរដ្ឋបាលក្រុង លោកណុប ចំរើន ក៏បានអំពាវនាវដល់ពលរដ្ឋ ដែលមកលេងកម្សាន្តនៅតាមតំបន់គោលដៅ សូមចូលរួមសម្អាតបរិស្ថាន លើកកំពស់សោភណ្ឌ័ទីក្រុងស្អាតបរិស្ថានល្អ ខណៈដែលរដ្ឋបាលក្រុងបានដាក់ធុងសម្រាមនៅគ្រប់កន្លែងលេងកំសាន្តដើម្បីសុខភាពយើងទាំងអស់គ្នាផងដែរ ។





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា