ព័ត៌មាន
កម្មករ កម្មការនី ជួបជុំគ្នារាំលេងកម្សាន្តដើម្បីអបអរសាទរឆ្នាំថ្មី មុនឈប់សម្រាកទៅស្រុកកំណើត
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៥នេះ កម្មករ កម្មការិនី និងបុគ្គលិក ក្រុមហ៊ុន ជាវ័យ (ខេមបូឌា) ហ្គាមេន ហ្វេកធើរី ដែលជារោងចក្រកាត់សម្លៀកបំពាក់ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីជួបជុំអាហារសាមគ្គីក្រោមម្លប់សុខសន្តិភាព មុនឈប់សម្រាកទៅស្រុកកំណើតដើម្បីជួបជុំគ្រួសាររៀងៗខ្លួន។
តាមការលើកឡើងរបស់រដ្ឋបាលរោងចក្រនេះ បានឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព រវាងថ្នាក់ដឹកនាំ និងកម្មករនិយោជិតទាំងអស់ដែលមានចំនួនសរុបប្រមាណជាង ២ពាន់នាក់។ លោកបានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ រោងចក្រអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ទើបត្រឡប់ចូលបំពេញការងារធម្មតាឡើងវិញ។
នៅក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីនេះ កម្មករ កម្មការិនី បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងសង្ឃឹមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ជាពិសេសទាក់ទាញអ្នកវិនិយោគថ្មីៗ និងបង្កើតឱកាសការងារកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋ ដើម្បីមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់គ្រួសារ។
កម្មករ កម្មការិនី បានសម្តែងការអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រទេសឈានទៅរកសុខសន្តិភាព និងបានជូនពរផងដែរជូនចំពោះថ្នាក់ដឹកគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាល ក៏ដូចជាកម្មករ កម្មការិនីរោងចក្រដទៃផ្សេងទៀត និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទទួលបាននូវសេចក្តីសុខសប្បាយ សេចក្តីចំរើន និងធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។
ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញ ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា7 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា6 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS8 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន4 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន2 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច