ព័ត៌មាន
ពិធីដង្ហែព្រះពុទ្ធបដិមា និងពិធីស្រង់ព្រះ ជាពិធីដ៏សំខាន់មួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃបញ្ចប់
សៀមរាប៖ នាវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃវារឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។
ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ។
ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនរំលងឡើយ។ ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី និងទឹកអប់ យកមកស្រង់ព្រះពុទ្ធបដិមា, អ្នកមានគុណ, អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីសុំខមាទោសចំពោះកំហុសឆ្គងកន្លងមក និងទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំនាឱកាសឆ្នាំថ្មី។
សូមជម្រាបថា ពិធីស្រង់ព្រះ គឺជាពិធីមួយដែលរៀបចំឡើងក្នុងគោលបំណងសូមខមាទោសចំពោះកំហុសឆ្គងរបស់កូនចៅ ដែលបានប្រព្រឹត្តកន្លងមកទាំងកាយវាចារចិត្តចំពោះមាតាបិតា និងជីដូនជីតា ហើយពិធីនេះ ត្រូវបានប្រជាជន កម្ពុជា តែងតែរៀបចំសម្រាប់ធ្វើការស្រង់ទឹកជូនដល់ព្រះពុទ្ធរូបព្រះសង្ឃមាតាបិតា ជីដូនជីតា បុព្វការីជនតាមវត្ត អារាម និងតាមភូមិស្រុក។ នៅក្នុងកម្មវិធីនេះមានក្បួនដង្ហែព្រះបដិមា និងមានការប្រគុំភ្លេងពិណពាទ្យ និងមាន ព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមក្នុងក្បួនដង្ហែនេះផងដែរ។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានប្រមូលផ្តុំមិនត្រឹមតែកម្មវិធីកម្សាន្តសប្បាយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកម្មវិធីសាសនា ស្របតាមលំអាននៃប្រពៃណី និងទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន ដែលប្រជាពុទ្ធបរិស័ទ លោកយាយ លោកតា ក៏ដូចជាយុវជន បានចូលរួមធ្វើបុណ្យរួមគ្នា ក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីទៀតផង។





















-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា