ព័ត៌មាន
ឈ្មួញចាក់ដីលុបទន្លេសាបចូលជ្រៅ៧០ម៉ែត្រ អាជ្ញាធរខេត្ត និងមន្ទីរធនធានទឹកកំពុងដោះស្រាយ
កំពង់ឆ្នាំង៖ ដីគ្រួសក្រហមរាប់រយឡាន ត្រូវបានឈ្មួញម្នាក់ដឹកចាក់លុបទន្លេសាបប្រវែង៧០ម៉ែត្រ ចូលជ្រៅទៅក្នុងទន្លេ ដើម្បីការពារម៉ាស៊ីនបូមទឹកស្អាតកុំអោយមានកំប្លោកហូរចូល។ ពាក់ព័ន្ធនឹងការចាក់ដីលុបចូលក្នុងទន្លេសាបនេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានបញ្ជាក់ថា ខាងក្រុមហ៊ុនទឹកស្អាតបានដាក់ពាក្យស្នើសុំកាយជាអាងក្នុងទន្លេប្រវែង២០ម៉ែត្របួនជ្រុង តែលោកមិនព្រមទេ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ អ្នកកាសែតសួររឿងចាក់ដីលុបចូលទន្លេនោះ ទើបលោកភ្ញាក់ និងបានទៅវាស់មើលភ្លាម ឃើញថាឈ្មួញបានចាក់ចូលក្នុងទន្លេដល់ទៅប្រវែង៧០ម៉ែត្រឯណោះ។
លោក អឿ សារឿន បន្តថា៖ កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុនលក់ទឹកស្អាតក្នុងក្នុងកំពង់ឆ្នាំង បានសុំគាត់ជីកដីបាតទន្លេធ្វើជាស្រះទឹកទំហំ២០ម៉ែត្រគុណ២០ម៉ែត្រ ដើម្បីការពារម៉ាស៊ីនបូមទឹក តែលោក អឿ សារឿន មិនព្រមអោយ ហើយគាត់បានអោយក្រុមការងារចំរុះ ចុះពិនិត្យមើលថែមទៀតផង។ ស្រាប់តែនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ក៏មានអ្នកកាសែតសួរនាំគាត់ពីការចាក់ដីចូលទន្លេសាប តែគាត់មិនបានដឹងទាល់តែសោះថា ក្រុមហ៊ុននោះអាងអ្វីបានជាចាក់ដីចូលទន្លេសាប រហូតដល់៧០ម៉ែត្របែបនេះ។ ពេលនេះគាត់បានរាយការណ៍ជូនក្រសួងធនធានទឹករួចហើយ និងរង់ចាំខាងក្រសួង និងអាជ្ញាធរខេត្តចំណាត់ការតែប៉ុណ្ណោះ។
ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងតាមតេលេក្រាមថា៖ ក្រុមហ៊ុនទឹកស្អាត បានសុំមកឯកឧត្តមជីកស្រះយកទឹកស្អាតចែកជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែឯកឧត្តមបានអោយក្រុមហ៊ុនទឹកស្អាតនោះ ស្នើសុំទៅខាងមន្ទីរក្រសួងធនធានទឹក និងមន្ទីរក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យបច្ចេកទេស ។ ឯកឧត្តមមិនបានដឹង ក្រុមហ៊ុនចាក់ដីចូលទន្លេនោះឡើយ ព្រោះរវល់រៀបចំពិធីចូលឆ្នាំថ្មី។
ប្រជាពលរដ្ឋងឿងឆ្ងល់ថា៖ ក្រុមហ៊ុនបានដឹកដីចាក់ចូលទន្លេសាប នៅចំណុចផែថ្មី ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ជាប់នឹងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហេតុអ្វីក៏អាជ្ញាធរដែនដី អាជ្ញាធរក្រុង កំពង់ឆ្នាំងជាដើមមិនឃាត់ ទុកអោយក្រុមហ៊ុនទឹកស្អាត ចាក់ដីចូលទន្លេសាបតាមចិត្ត គ្មានអ្នកឃាត់សួរនាំនោះឡើយ។ ពេលអ្នកកាសែតសួរនាំ បានឆ្លើយថាមិនដឹង? ម្យ៉ាងទៀត ថាតើនៅក្នុងសៀវភៅបន្ទុកដែលក្រុមហ៊ុនបានធ្វើកិច្ចព្រមព្រៀងជាមួយមន្ទីរជំនាញ និងអាជ្ញាធរនោះ បានចែងអោយចាក់ដីលុបទន្លេ ដើម្បីបានទឹកស្អាតមកប្រើប្រាស់ ជាប្រយោជន៍ខ្លួនឬយ៉ាងណា? ។ សូមឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ទីរធនធានទឹក មេត្តាអោយក្រុមហ៊ុនជីកយកដីឡើងមកវិញអោយអស់ អោយដូចករណីចាក់ថ្មចូលទន្លេមេគង្គកាលពីប៉ុន្មានឆ្នាំមុន ព្រោះទន្លេសាបផ្សាក្រោមនេះ បាននិងកំពុងរីងរាក់ តែឈ្មួញចេះតែធ្វើមិនបានគិតពីផលប៉ះពាល់ដល់ចរាចរត្រី ចរន្តទឹក និងបញ្ហាផ្សេងៗទៀតនោះឡើយ៕
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា