ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ត្រូវបានបិទបញ្ចប់ដោយជោគជ័យប្រកបដោយស្នាមញញឹមសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ប្រកបដោយស្នាមញញឹមសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន។
ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ក្រុមការងារទាំងអស់នៅក្នុងចង្កោមទាំង៩ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ចំពោះការចូលរួមទាំងកម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងអនុវត្តតាមផែនការសកម្មភាពដែលនាំឱ្យអង្គរសង្រ្កាន្តទទួលបានលទ្ធផលជាទីមោទនៈ។
ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី១ ដែលដឹកនាំដោយឯកឧត្តម និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងាររដ្ឋបាល ក្រុមការងារហរិញ្ញវត្ថុ និងឧបត្ថមគាំទ្រ ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រុមការងាររូបភាព និងវីដេអូឯកសារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងក្រុមការងារពិធីសាសនា។
ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី២ ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីតន្ដ្រីសួស្ដីឆ្នាំថ្មី និងផ្សាយផ្ទាល់ ក្រុមការងារសម្របសម្រួលតារា ក្រុមការងារសម្របសម្រួលសិល្បកបុរាណ ក្រុមការងារកម្មវិធីសួនមុនីហទ័យ ក្រុមការងារប្រណាំងរទេះគោ ក្របី។
ឯកឧត្តម បានអរគុណដល់ចង្កោមទី៣ ដែលដឹកនាំដោយឯកឧត្តម ស សុខា និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ ក្រុមការងារកម្មវិធី របាំបុរាណ ប្រពៃណី និងប្រជាប្រិយ ក្រុមការងារកម្មវិធីបណ្ដែតគោមបួងសួង។
ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី៤ ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារផ្គត់ផ្គង់ទឹក អនាម័យ សាធារណៈ និងបរិសា្ថន ក្រុមការងារសម្របសម្រួលយុវជន និងផ្គត់ផ្គង់ភេសជ្ជៈ ក្រុមការងារកម្មវិធីសួនញញឹមអង្គរ ក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ដ ក្រុមការងារកម្មវិធីតស់ៗ លេងទឹក ក្រុមការងារកម្មវីធីភូមិត្នោត ក្រុមការងារកម្មវិធីភូមិរចនា ក្រុមការងារកម្មវិធីសួនកុមារ ក្រុមការងារកម្មវិធីផ្សារស្ទឹងសៀមរាប ក្រុមការងារសម្របសម្រួលកម្មវិធីតាមតំបន់ផ្សេងៗ, ផ្នែកសម្របសម្រួលកម្មវិធីដងស្ទឹងសៀមរាប ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់ផាប់ស្ទ្រីត ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់អង្គរឃ្យុងយូ។
ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី៥ ដែលដឹកនាំដោយឯកឧត្តម កើត រិទ្ធ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ដ។
ឯកឧត្តមក៏បនអរគុណដល់ចង្កោមទី៦ ដែលដឹកនាំដោយឯកឧត្តម គីម រិទ្ធី និងប្រធានក្រុមការងារ សមាជិក សមាជិកានៃក្រុមការងារដឹកជញ្ជូន ក្រុមការងារផលិតផល ស.ស.យ.ក. ក្រុមការងារកម្មវិធីភូមិខ្ញុំ។ ឯកឧត្តមក៏បាន អរគុណដល់ចង្កោមទី៧ ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបង្ការអគ្គីភ័យ ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ និងក្រុមការងារខ្លឹមសារ និងប្រតិកម្មរហ័ស។
ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី៨ ដែលដឹកនាំដោយលោកជំទាវ ដាំ ដារីនី និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារពិធីការ និងពិធីបើកព្រឹត្តិការណ៍ និងក្រុមការងារប្រកួតអុកចត្រង្គ និងអរគុណដល់ចង្កោមទី៩ ដែលដឹកនាំដោយឯកឧត្តម សុះ មុះសិន និងប្រធានក្រុមការងារ សមាជិក សមាជិកានៃក្រុមការងារកម្មវិធីពិព័រណ៌ពាណិជ្ជកម្ម។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ថា អង្គរសង្រ្កាន្តបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងស្នាមញញឹមចង់ចាំមិនភ្លេចសម្រាប់អ្នកគ្រប់គ្នា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ឱ្យបន្តបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិតាមរយៈការងារជួយសង្គម និងការងារស្ម័គ្រចិត្តបន្តទៀត។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖«សង្គមជាតិមួយនេះត្រូវការពួកយើងដែលមានបេះដូង និងឆន្ទៈចំពោះបុព្វហេតុរួម ហើយការងារស្ម័គ្រចិត្តគឺជាសាលារៀនសម្រាប់បណ្តុះស្មារតីនេះដ៏ស័ក្តិសមបំផុត»៕






-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”