ព័ត៌មាន
ឯកឧត្តម រិន វីរៈអញ្ជើញជាអធិបតីក្នុង “ពិធីប្រកាសសមាសភាពគណៈកម្មាធិការសាខាបក្ស ក្នុងឃុំត្រពាំងគង ខេត្តកំពង់ស្ពឺ ”
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រិន វីរៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងគង បានអញ្ជើញជាអធិបតីក្នុង “ពិធីប្រកាសសមាសភាពគណៈកម្មាធិការសាខាបក្សភូមិ ចំនួ ១៥ភូមិ ក្នុងឃុំត្រពាំងគង ចំនួន១៥៩រូប ស្រី៣៧រូប”។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះសមាជិក សមាជិកាគណៈកម្មាធិការសាខាបក្សភូមិទាំង១៥ ដែលបានប្រកាសសមាសភាពតែងតាំងក្នុងថ្ងៃនេះ។ ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងពីប្រវត្តិតស៊ូ និងគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិមាតុភូមិព្រមទាំងកសាងបានសមិទ្ធផជាច្រើនលើសលប់លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនពីគោលបំណងបង្កើតគណៈកម្មាធិការគណបក្សភូមិ និងជម្រាបជូនដល់សមាសភពសាខាបក្សភូមិត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសុខសន្តិភាព ឲ្យបានជាដាច់ខាត និងត្រូវ ១) ក្តាប់ជាប់នូវកម្មវិធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋដើម្បីចាត់តាំងអនុវត្តអោយបានសមស្របតាមសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋានរបស់ខ្លួន ២) សហការជាមួយអង្គការសង្គមស៊ីវិលដើម្បីឃោសនាបំផុសចលនាប្រជាជន ចូលរួមកសាងពង្រឹងរដ្ឋអំណាចយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅទាំងស្មារតី និងសម្ភារៈដល់ប្រជាជន ៣) បែងចែក និងត្រួតពិនិត្យការងាររបស់សមាជិកគណបក្សម្នាក់ៗ អប់រំ សមាជិកបញ្ចូលសមាជិកថ្មី ការលើកសរសើរដាក់វិន័យសមាជិក និងការកសាងជួរមន្ត្រី និងថែរក្សាសាមគ្គីភាព ៤) ធ្វើរបាយការណ៍អំពីសភាពការណ៍ និង សុំយោបល់សម្រេចពីថ្នាក់លើនូវបញ្ហាសំខាន់ៗ។ បន្ថែមពីលើនេះ សូមអនុវត្តភារកិច្ចប្រកបដោយសា្មរតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់។ សេចក្តីសម្រេចនេះ គឺជាការផ្តល់សេចក្តីទុកចិត្តរបស់គណបក្សដល់រូបយើងទាំងអស់មានតួនាទី និងភារកិច្ច ដែលមានចំណងជាមួយនឹងការទទួលខុសត្រូវ ដូច្នេះការប្រកាសសមាសភាពថ្ងៃនេះ គឺជាការប្រកាសការទទួលខុសត្រូវផងដែរ។ ឯកឧត្តមប្រធាន បានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាដែលមានក្នុងសេចក្តីសម្រេចនេះ សូមបន្តបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមា ហើយត្រូវបន្តដំណើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាយើងបន្តទៀត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនទាំងក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិជាបន្តបន្ទាប់ទៀតផងដែរ។
នៅទីបញ្ចប់ ឯកឧត្តម ក៏បានណែនាំដល់សមាជិក សមាជិកាសាខាប្សត្រូវខិតខំកសាងអំពីល្អឲ្យបានច្រើន ចូលរួមសកម្មភាពលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង អំពើអបាយមុខគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន៕





















-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន5 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”