ព័ត៌មាន
ក្រសួងប្រៃសណីយ៍ គ្រោងបង្កើតសួនឌីជីថលដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលឱ្យរស់រវើក
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំគម្រោងបង្កើតសួនឌីជីថល ដើម្បីជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ច ឌីជីថល ឱ្យក្លាយជាឌីជីថលហាប់ (Hub) ដែលជាឱកាសបង្កើតនូវឱកាសការងារថ្មីៗដល់យុវជន ដើម្បីចូលរួមក្នុងសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែរស់រវើក។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងនៅក្នុងការដាក់ឲ្យអនុវត្តជាផ្លូវការនូវ យុទ្ធសាស្រ្ដស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨ នៅថ្ងៃម្សិលមិញនេះថា បច្ចេកវិទ្យាបាននិងកំពុង អភិវឌ្ឍន៍យ៉ាងលឿន និងបានកំពុងជ្រៀតចូលស្ទើរគ្រប់ទិដ្ឋភាពក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច ដូច្នេះការអភិវឌ្ឍបច្ចេកវិទ្យាទាំង អស់ត្រូវតែបត់បែន ស្របតាមនិន្នាការបច្ចេកវិទ្យាថ្មីៗ ដើម្បីរួមចំណែកដល់ការកាត់បន្ថយនូវការិយាល័យធិបតេយ្យ និងបានជួយ ពន្លឿនដល់ប្រសិទ្ធភាពការងារ បច្ចុប្បន្នបច្ចេកវិទ្យានេះក៏បានកំពុងជួយកែទម្រង់រដ្ឋបាលផងដែរ។

ឯកឧត្តម បន្តថា ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំ នៃដំណើរឆ្ពោះទៅបដិវត្តកម្មឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបង្កើត និងដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលជាបន្តបន្ទាប់ និងថ្មីៗនេះក្រសួងកំពុង រៀបចំគម្រោងបង្កើតសួនឌីជីថល (ឌីជីថលហាប់ HUB) ក្នុងគោលដៅជំរុញអភិវឌ្ឍប្រព័ន្ធអេកូឡុស៊ីធុរកិច្ចឌីជីថលរួមមាន៖ មជ្ឈម- ណ្ឌលទិន្នន័យ, សាលពិព័រណ៍បច្ចេកវិទ្យា និងសេវាឌីជីថល, សាលសន្និសីទក្រុមហ៊ុនបច្ចេកវិទ្យាជាតិ និងអន្តរជាតិ, និងមណ្ឌល ភ្ញោះធុរកិច្ចឌីជីថល ដែលបានកំពុងសហការជាមួយក្រុមយក្សលើពិភពលោកមួយ ក្នុងគោលបំណងជួយបង្កើតនូវឱកាសការងារថ្មីៗ ដល់យុវជន និងដើម្បីចូលរួមក្នុងសកម្មភាពការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែរស់រវើក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ជុំវិញ បច្ចេកវិទ្យានេះ នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងប៉ិនប្រសប់ ប្រកបដោយចក្ខុ វិស័យវែងឆ្ងាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព, ដោយបានកំណត់យកអាទិភាពគន្លឹះ ៥ រួមមាន៖ អាទិភាពគន្លឹះចំនួន ៤ បន្តពីយុទ្ធសាស្រ្តចតុកោណ នោះគឺ៖ «មនុស្ស, ផ្លូវ, ទឹកនិង ភ្លើង;និង អាទិភាព គន្លឹះបន្ថែមថ្មីមួយ ទៀត, ពោលគឺបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបប្រកបដោយសង្គតិភាព ទៅនឹង «ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល២០២២-២០៣៥»៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា