ព័ត៌មាន
សម្ដេចធិបតីចែករំលែកបទពិសោធកាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington សហរដ្ឋអារិកនៅឆ្នាំ២០០២
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញរូនភាព និងចែករំលែកបទពិសោធន៍របស់សម្ដេច កាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអារិក កាលពីឆ្នាំ២០០២។

សម្ដេចធិបតី មានប្រសាសន៍ថា ព្រឹកមិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីពនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដេចបានមានប្រសាសន៍ លេងបន្តិចអំពីការរស់នៅរបស់សម្ដេចកាលធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអារិក ឆ្នាំ២០០២។
សម្ដេចមានប្រសាសន៍ថា ក្រោយចប់កម្មវិធីសម្ដេចបានទទួលរូបថតមួយសន្លឹកនេះ ដែលមិត្តរបស់សម្ដេចផ្ញើមកអោយសម្ដេច។ ក្នុងរូបនេះ គឺជាបន្ទប់ដែលសម្ដេចជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុងពេលដែលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ ២០០២នោះ។ បន្ទប់នេះមានបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ បន្ទប់ទឹកតូចមួយ កន្លែងសាឡុងទទួលភ្ញៀវ ជាប់ជាមួយចង្ក្រានតូចមួយ។
សម្ដេចមានប្រសាសន៍ថា៖«ខ្ញុំគេងនៅលើប៉ៅអ៊ី (ប៉ៅអ៊ីបត់ក្នុងរូប) នៅក្នុងបន្ទប់សាឡុង ជាប់ផ្ទះបាយ ដោយទុកអោយមិត្តរួមបន្ទប់ពីរនាក់ទៀតគេងនៅក្នុងបន្ទប់ ដោយសារខ្ញុំធ្វើការងារយប់ៗជ្រៅ ហើយមិនចង់រំខានមិត្ត ទុកអោយគាត់អាចបិទភ្លើងគេងក្នុងបន្ទប់ចុះ។ កន្លែងដែលខ្ញុំអង្គុយហូបបាយនេះគឺ ជាកន្លែងគេងរបស់ខ្ញុំ គ្រែរបស់ខ្ញុំគឺប៉ៅអ៊ីបត់ (ក្នុងរូបភាព) ហើយវាក៏ជាកន្លែងហូបបាយ និងធ្វើកិច្ចការរបស់ខ្ញុំនៅផ្ទះផងដែរ។ មិត្តភក្តិខ្លះ ប្រាប់ថាឃើញរូបនេះថាគួរឱ្យអាណិតខ្ញុំ។ ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាមិនមានអ្វីគួរឲ្យអាណិតនោះទេ ព្រោះទោះយ៉ាងណាក៏ខ្ញុំមានសំណាងជាមនុស្សរាប់លាននាក់ដែលមិនមានឱកាសដូចខ្ញុំ»។
សម្ដេចធិបតីបានបញ្ជាក់ថា ការដែលសម្ដេចសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិ គឺសម្ដេចមានមូលហេតុធំៗចំនួនពីរ៖ មូលហេតុទី១ គឺសម្រាប់សម្ដេច មិនថាផ្ទះតូចចង្អៀតឬចាស់ ឱ្យតែមានដំបូលកុំឱ្យលិចពេលភ្លៀង មានកន្លែងសម្រាប់គេង សម្រាប់ហូបបាយ សម្រាប់ធ្វើកិច្ចការ គឺគ្រប់គ្រាន់ហើយ។
សម្ដេចថ្លែងថា៖«គោលដៅសំខាន់របស់ខ្ញុំពេលនោះគឺផ្ដោតទៅលើការងារនៅធនាគារពិភពលោក ដែលខ្ញុំត្រូវខិតខំធ្វើឲ្យល្អនិងច្បាមយកបទពិសោធន៍ឲ្យបានជាអតិបរមា ក្នុងរយៈពេលដែលខ្ញុំធ្វើការនៅទីនោះ។ កន្លែងស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរ (ខ្ញុំជិះរថភ្លើងក្រោមដីទៅធ្វើការ) គឺជាកិច្ចការបន្ទាប់បន្សំ។ មិនអាចឲ្យកិច្ចការបន្ទាប់បន្សំជាឧបសគ្គសម្រាប់រំខានដល់ការសម្រេចគោលដៅធំរបស់ខ្ញុំទេ»។
សម្ដេចមានប្រសានស៍បន្តថា៖«មូលហេតុសំខាន់មួយទៀតរបស់ខ្ញុំ គឺភាពម្ចាស់ការរបស់ខ្ញុំក្នុងការរស់នៅ ដោយខ្ញុំព្យាយាមដាក់គោលដៅធ្វើយ៉ាងណា ការរស់នៅរបស់ខ្ញុំនៅពេលនោះត្រូវអាចទ្រទ្រង់បានដោយសារប្រាក់បៀវត្សរបស់ខ្ញុំ ដែលបានមកពីការធ្វើកម្មសិក្សានៅធនាគារពិភពលោក។ ពោលគឺរស់ដោយថវិការកដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រាស់ថវិការបស់ឪពុកម្ដាយ ទោះបីជាគាត់មានលទ្ធភាពផ្ដល់ឱ្យខ្ញុំអាចជួលផ្ទះបានល្អជាងឬធំជាងនេះក៏ដោយ»៕
-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់