កីឡា
ក្រុម U20 នារីកម្ពុជា ស្ថិតក្នុងពូលE នៃវគ្គជម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូល សម្រាប់ការប្រកួតបាល់ទាត់នារីជម្រុះជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៦(AFC U20 Women’s Asian Cup Thailand 2026 Qualifiers) រួចហើយ ដោយក្រុមជម្រើសជាតិ U20 នារីកម្ពុជា ស្ថិតក្នុងពូលE ជាមួយក្រុមម្ចាស់ផ្ទះចិន លីបង់ និងស៊ីរី ។
សម្រាប់ដំណើរការប្រកួតជម្រុះពូលE ដែលចិនធ្វើម្ចាស់ផ្ទះ ដើម្បីស្វែងរកបេក្ខភាពកក់សំបុត្រយន្ដហោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅថៃ នាឆ្នាំ២០២៦ នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ ដោយវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ីនេះ មានក្រុមចូលរួមសរុប ៣៣ក្រុម និងបែងចែកជា ៨ពូល។
នេះគឺជាបេសកកម្មថ្មីមួយទៀត សម្រាប់ក្រុមបាល់ទាត់នារីកម្ពុជា ក្នុងឆ្នាំ២០២៥ ក្រោយបញ្ចប់ភារកិច្ចធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦ (AFC Women’s Asian Cup Australia 2026 Qualifiers) ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពូលG ជាមួយក្រុមភ្ញៀវហ្វីលីពីន ហុងកុង និងអារ៉ាប់ប៊ីសាអូឌីត ចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ