កីឡា
Hansi Flick៖ ឈ្នះជើងឯក Copa del Rey ធ្វើឱ្យ Barcelona មានកម្លាំងចិត្តមុនជួប Inter Milan យប់នេះ
Barcelona បានយកឈ្នះគូប្រជែងក្នុងស្រុក Real Madrid កាលពីចុងសប្តាហ៍កន្លងទៅដើម្បីគ្រងជើងឯក Copa del Rey ដែលនេះគឺជាកត្តាជំរុញកម្លាំងចិត្តបន្ថែមមុនការប្រកួតរាត្រីនេះទល់នឹង Inter Milan ជើងឯកទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នេះជាការលើកឡើងរបស់អ្នកចាត់ការ Barcelona លោក Hansi Flick។
ក្រុមរបស់លោក Hansi Flick បានបំពេញជោគជ័យបេសកម្មមួយនៃការចង់ឈ្នះពានបីក្នុងមួយរដូវកាលតាមរយៈជើងឯក Copa del Rey កាលពីថ្ងៃសៅរ៍ ហើយកិច្ចការបន្ទាប់គឺ Champions League ខណៈដែលនៅ La Liga, Barcelona ក៏កំពុងនាំមុខគេផងដែរ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្តថា កិច្ចការបន្ទាប់គឺផ្តោតអារម្មណ៍សម្រាប់ការប្រកួតរាត្រីនេះ ហើយច្បាស់ណាថាក្រុមរបស់លោកកំពុងមានជំនឿចិត្ត តែក៏មិនអាចភ្លេចខ្លួនដែរ។ កីឡាកររបស់ Inter Milan មួយចំនួនមានវ័យដែលអាចនិយាយបានថាមានមុខចុងក្រោយនៅការប្រកួតនេះ ដូច្នេះពួកគេនឹងលេងអស់ ១០០% ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។
លោក Hansi Flick បានបញ្ជាក់ថា អ្នកចាំទីប៉ូឡូញ Wojcieck Szczesny នឹងនៅតែជាជម្រើសដំបូងដដែលសម្រាប់រាត្រីនេះ ទោះបីជាអ្នកចាំទីដៃទីមួយ Marc-Andre ter Stegen ជាពីរបួសក៏ដោយ។
ចំណែកឯ Inter Milan ការប៉ុនប៉ងចង់ឈ្នះពានបីក្នុងមួយរដូវកាលបានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅក្រោយចាញ់ AC Milan វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia បូករួមទាំងចាញ់ពីរប្រកួតជាប់គ្នា ធ្វើឱ្យ Napoli ឡើងនាំមុខបីពិន្ទុវិញនៅ Serie A ថែមទៀត។
រម្លឹកថា Barcelona និង Inter Milan មានប្រវត្តិជួបគ្នា ១១ លើក Barcelona ឈ្នះ ៦ Inter Milan ឈ្នះ ២ និងស្មើគ្នា ៣។ ជួបគ្នាចុងក្រោយបំផុតវគ្គវិលជុំក្នុងពូល UCL រដូវកាល ២០២២-២៣ ជើងទីមួយ Inter Milan ឈ្នះ ១-០ នៅទឹកដីអ៊ីតាលី ខណៈជើងទីពីរទឹកដីអេស្ប៉ាញស្មើគ្នា ៣-៣៕
អត្ថបទ៖នាង សុភាវុធ
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា