ព័ត៌មាន
ជាលើកទី១ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក នឹងប្រព្រឹត្តក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។
រយៈពេលប៉ុន្មានថ្ងៃមកនេះសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ, ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមលោកជំទាវ លោកលោកស្រីជាក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិ បាន និងកំពុងមមាញឹកក្នុងការងារជាច្រើន ហើយបានអញ្ជើញចុះពិនិត្យទីតាំងទីលានព្រះស្រែ មុខសាលាខេត្តកំពង់ឆ្នាំង ដែលក្រុមការងាររៀបចំបុណ្យជាតិនិងអន្តរជាតិ រួមនិងក្រុមការងារខេត្តកំពុងរៀបចំ ទីលានព្រះស្រែ ក៏ដូចជាពិនិត្យស្ថានភាព សាកល្បង គោឧសភរាជ្យ ដែលនឹងត្រៀមគោរពព្រះរាជពិធី នាពេលខាងមុខនេះ។
ជាមួយនឹងសកម្មភាពពិនិត្យការងារដែលគ្រោងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មក្នុងស្រុក គេក៏សង្កេតឃើញមានកិច្ចប្រជុំ ជាញឹកញាប់ ស្ដីពីការងារលម្អិតដែលត្រូវរៀបចំ ក្នុងព្រះរាជពិធីនេះ រួមនិងការការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងយ៉ាងឧត្តុងឧត្តមផងដែរ។
សូមបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គលនេះ គឺជាព្រះរាជពិធីបុណ្យមួយសម្រាប់ដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាកសិករខ្មែរអោយយល់ដឹង ព្រោះរដូវវស្សាមកដល់ ត្រូវត្រៀមខ្លួនរដូវធ្វើស្រែចំការ ត្រូវត្រៀមឧបករណ៍ គ្រាប់ពូជ កម្លាំងអូសទាញ ដើម្បីធ្វើស្រែចំការក្នុងរដូវវស្សានេះឲ្យទាន់ពេលវេលា៕ កាំង ហុងវាស្នា

-
ព័ត៌មាន6 days ago
អតីតសកម្មជនបក្សភ្លើងទៀននៅស្រុកត្រាំកក់២៣នាក់ សម្រេចចូលរួមជីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន2 days ago
សម្តេចធិបតី៖ រាជរដ្ឋាភិបាលខ្ចីលុយបរទេសមកយកអភិវឌ្ឍន៍ប្រទេស មិនមែនយកមកបើកប្រាក់ខែជូនមន្រ្តីរាជការទេ
-
ព័ត៌មាន4 days ago
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចុះជួបប្រជានេសាទ និងណែនាំពួកគាត់ ឲ្យប្រើឧបករណ៍ស្របច្បាប់ស្តីពីជលផល
-
កីឡា1 week ago
អ្នកចាំទី Barcelona, Ter Stegen ជាពីរបួសរយៈពេលវែងតែ Lewandowski ត្រូវអវត្តមានមួយរយៈ
-
ព័ត៌មាន2 days ago
សម្ដេចធិបតីជំរុញឱ្យវិស័យឯកជន និងអ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី
-
ព័ត៌មាន2 days ago
សម្តេចធិបតី៖ ខេត្តតាកែវនឹងកាន់តែមានសក្តានុពលលើផ្នែកឧស្សាហកម្ម និងកម្មន្តសាលក្រោយពង្រីកផ្លូវ គោក និងផ្លូវទឹក
-
ព័ត៌មាន3 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣៣ ,៣១ និងផ្លូវជាតិលេខ៤១
-
ព័ត៌មាន2 days ago
សម្ដេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង ជាសារបង្ហាញទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន