Uncategorized
ទីម័រឡេស្តេនឹងបានចូលសមាជិកអាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខ ខណៈប្រជាជន និងមេដឹកនាំទីម័រនឹងចារឈ្មោះរដ្ឋបុរសកម្ពុជាសម្ដេចតេជោជាប្រវត្តិសាស្រ្តបានជ្រោមជ្រែងទីម័រ
ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភានេះថា ប្រទេសទីម័រឡេស្តេ នឹងបានចូលសមាជិកអាស៊ានពេញសិទ្ធិនៅខែតុលា ខាងមុខ ខណៈប្រជាជន និងមេដឹកនាំទីម័រនឹងចារនូវឈ្មោះរដ្ឋបុរសកម្ពុជា ជាប្រវត្តិសាស្រ្ត ដែលបានជ្រោមជ្រែងទីម័រ។

យោងតាមឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតី ទីម័រឡេស្ដេ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៦ ខែឧសភានេះ ដោយឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេដឹកនាំ និងមន្ត្រីនៃអាស៊ានទាំងអស់តាំងពីអតីតកាល និងបច្ចុប្បន្ន។ ឯកឧត្តមបន្តថា មេដឹកនាំ ទីម័រ តាំងពីអតីតកាល និងបច្ចុប្បន្នបានជឿជាក់លើអាស៊ាន និងបានធ្វើការយ៉ាងលំបាកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះហើយពេលនេះគឺទទួលបានលទ្ធផលគួរឱ្យអបអរសាទរ។

តាមរយៈខ្លឹមសារនៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ ដែលប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) បានប្រកាសជាផ្លូវការថា ប្រទេសទីម័រខាងកើតនឹងចូលជាសមាជិកពេញសិទ្ធិក្នុងអាស៊ាននៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ ដែលគ្រោងធ្វើនៅក្រុង ក្រុងគូឡាឡាំពួ នៅខែតុលា ខាងមុខនេះ។
នៅក្នុងសេចក្ដីប្រកាសនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដឹងគុណ និងទទួលស្គាល់ចំពោះគ្រប់ភាគីទាំងក្នុងអាស៊ាន និងក្រៅប្រទេស ដែលបានរួមចំណែកដោយមិនចេះនឿយហត់ដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានកោតសរសើរចំពោះការយកចិត្តទុកដាក់ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តមិនងាករេចំពោះសាមគ្គីភាព និងការរួមបញ្ចូលក្នុងតំបន់។
នៅក្នុងសេចក្ដីប្រកាសនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ដែរថា នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ មិនត្រឹមតែសម្រាប់ទីម័រខាងកើតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអាស៊ានទាំងមូល៕




-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧