កីឡា
លោក Simone Inzaghi សម្រេចចិត្តចាកចេញពី Inter Milan ក្រោយចាញ់វគ្គផ្តាច់ព្រ័ត្រ UCL
លោក Simone Inzaghi បានសម្រេចចិត្តចាកចេញពីតំណែងអ្នកចាត់ការនៅ Inter Milan ហើយ ដោយការព្រមព្រៀងរៀងខ្លួន គ្មានការបង្ខិតបង្ខំបន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Champions League ៥-០ ទល់នឹង Paris Saint Germain។
បុរសវ័យ ៤៩ ឆ្នាំរូបនេះបានចូលកាន់តំណែងអ្នកចាត់ការក្លិបនៅ Serie A មួយនេះនៅឆ្នាំ ២០២១ និងត្រូវបានគេរំពឹងថានឹងទៅដឹកនាំក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal។
“នេះជាពេលវេលាដែលត្រូវនិយាយពាក្យថាលាទៅកាន់ក្លិបដែលបានធ្វើដំណើររួមគ្នាបួនឆ្នាំ ហើយពួកយើងបានផ្តល់អ្វីគ្រប់យ៉ាងឱ្យគ្នាទៅវិញទៅមក” នេះជាសំដីលោក Inzaghi ដែលបានដឹកនាំ Inter Milan ឈ្នះពានសរុប ៦។
ការប្រកាសពីការចែកផ្លូវគ្នានេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងលោក Inzaghi ជាមួយសមាជិកប្រតិបត្តិក្លិបកាលពីថ្ងៃអង្គារ ហើយភាគីទាំងពីរក៏ឈានកិច្ចព្រមព្រៀងចែកផ្លូវដោយសន្តិវិធី។
ប្រធានក្លិប Inter Milan លោក Giuseppe Marotta បាននិយាយថា ក្លិបមិនដែលមានចេតនាចង់បញ្ចប់តំណែងលោក Inzaghi ឡើយ ហើយក្លិបនៅតែមានជំនឿចិត្តលើអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ តែនេះគឺជាការសម្រេចចិត្តរបស់ Inzaghi ផ្ទាល់ ហើយពួកយើងគោរពការសម្រេចចិត្តនេះ។
រំលឹកថាក្រោមការដឹកនាំរបស់លោក Simone Inzaghi, Inter Milan បានឈ្នះជើងឯក Serie A មួយលើក Coppa Italia ពីរលើក ក៏ដូចជា Supercoppa Italia បីលើក។
Inter Milan ក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ពីរលើកតែមិនជោគជ័យគឺចាញ់ Manchester City នៅឆ្នាំ ២០២៣ និងចាញ់ PSG ឆ្នាំនេះ៕
អត្ថបទ៖នាង សុភាវុធ

-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន7 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន7 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន7 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន7 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក