កីឡា
Victor Gyokeres បើកចំហរការផ្ទេរមកកាន់ Manchester United រង់ចាំតែការចរចារវាងក្លិបប៉ុណ្ណោះ
ខ្សែប្រយុទ្ធស៊ុយអែត Victor Gyokeres បើកចំហរជានិច្ចក្នុងការផ្លាស់មកកាន់ក្លិបបិសាចក្រហម Manchester United ទោះបីជាក្លិបមិនមានកៅអីបាល់ទាត់អឺរ៉ុបរដូវកាលក្រោយក៏ដោយ។
ខ្សែប្រយុទ្ធ Sporting រូបនេះនៅតែជាជម្រើសដំបូងសម្រាប់អតីតអ្នកចាត់ការ Ruben Amorim ដែលគេរំពឹងថា អ្នកទាំងពីរនឹងរួមការងារនឹងគ្នាម្តងទៀត។
ប្រភពជិតស្និតនឹងកីឡាករឱ្យដឹងថា Victor Gyokeres មានទំនាក់ទំនងជាមួយ Ruben Amorim ជាប់រហូត តាំងពីពេលលោក Amorim ចាកចេញពី Sporting មកកាន់ Old Trafford ហើយបើកចំហរជានិច្ចក្នុងការផ្ទេរនេះ រង់ចាំតែការចរចារវាងភាគីក្លិបទាំងពីរប៉ុណ្ណោះ។
Sporting ត្រូវបានគេដឹងថា ចង់បានតម្លៃផ្ទេរប្រមាណ ៦០ លានផោនសម្រាប់ Victor Gyokeres ដែលតម្លៃនេះ បានចុះថ្លៃហើយពីតម្លៃផ្តាច់កិច្ចសន្យាដំបូងដល់ទៅ ៨៥ លានផោន។
Victor Gyokores បានស៊ុតបញ្ចូលទី ៥៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៥២ ប្រកួតគ្រប់ក្របខណ្ឌរដូវកាលមុនជាមួយ Sporting ហើយកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ក៏កំពុងទទួលបានការទាក់ទងពី Chelsea និង Arsenal ផងដែរ៕
អត្ថបទ៖នាង សុភាវុធ
-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង