ព័ត៌មាន
ឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកកំពង់ស្វាយ
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវវស្សា ជន់លិចស្រូវវស្សារបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងខូចខាត នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានណែនាំដល់មន្ត្រីជំនាញឱ្យត្រៀមធ្វើផែនការ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ចែកជូនដល់បងប្អូនប្រជាកសិករ ដើម្បីពួកគាត់មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។ លើសពីនេះទៀត ឯកឧត្តមបានផ្តាំផ្ញើ ជូនចំពោះបងប្អូនប្រជាកសិករ និងលើកទឹកចិត្តឱ្យខិតខំបង្កបង្កើនផលស្រូវ ឬដាំដំណាំរួមផ្សំផ្សេងៗទៀត។
សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកំពង់ស្វាយ ស្ថានភាពឃុំដែលរងផលបប៉ះពាល់ និងខូចខាត ដោយគ្រោះទឹកជំនន់ លើដំណាំស្រូវ មានផ្ទៃដីបង្កបង្កើនផលសរុប ចំនួន ២៦,៨៨៨ ហិកតា (ស្រូវវស្សា ចំនួន ១៤,៩២៦ហិកតា និងស្រូវស្រាល ១១,៩៦២ ហិកតា) ផ្ទៃដីដែលរងផលប៉ះពាល់ចំនួន ៦៣៨ ហិកតា ស្មើនឹង ៥៤៦ គ្រួសារ។










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់