ព័ត៌មាន
កម្ពុជានាំចេញជ័រកៅស៊ូក្នុងរយៈពេល៥ខែ មានទំហំទឹកប្រាក់ជាង ៧៥៤លានដុល្លារអាមេរិក
កម្ពុជានាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ មានទំហំទឹកប្រាក់ប្រមាណជាង ៧៥៤ លាន ដុល្លារអាមេរិក កើនឡើងជិត ៥២ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤, ដែលការកើនឡើងនេះ បានបង្ហាញនូវការរីកចម្រើន នៃការដាំដុះសម្រាប់បម្រើការនាំចេញ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្មនៃការនាំចេញទំនិញ ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញទំនិញ មានទំហំទឹកប្រាក់សរុប ប្រមាណជិត ១២ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៤ ដែលការ កើនឡើងនេះ បង្ហាញអំពីការអភិវឌ្ឍន៍រីគចម្រើនក្នុងស្រុក ជាពិសេសផលិតផលនៅក្នុងវិស័យកសិកម្ម ដែលបានចូលរួមចំណែក ដល់កំណើននៃការនាំចេញទំនិញរបស់កម្ពុជាផងដែររ។

ជាក់ស្តែងផលិតផលកសិកម្ម នៅក្នុងរយៈពេល៥ខែនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទឹក ប្រាក់ជាង ៧៥៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥១,៨ ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ការនាំ ចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ សម្រេចបានត្រឹម ៤៩៧ លានដុល្លារអាមេរិកប៉ុណ្ណោះ ។ ក្រៅពីកៅស៊ូ កម្ពុជាក៏បាន នាំចេញផលិតផលក្នុងវិស័យកសិកម្មជាច្រើនទៀតដូចជា៖ ផ្លែឈើ និងគ្រាប់ផ្លែឈើគ្រាប់មុខ មានទឹកប្រាក់ជាង ៩៣៨ លានដុល្លារ កើនឡើង ៤២ ភាគរយ, ផលិតផលកែច្នៃពីបន្លែ ផ្លែឈើ និងគ្រាប់ផ្លែឈើ ចំនួន ៨៨ លានដុល្លារ កើនឡើងជិត ១៥ ភាគរយ និងធញ្ញជាតិជាដើម មានទឹកប្រាក់ជាង ៨០០ លានដុល្លារអាមេរិកផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្មីៗនេះលើកឡើងថា ប្រទេសកម្ពុជាភាគច្រើនផលិតជ័រកៅស៊ូ លេខ១ និងលេខ២ សម្រាប់បម្រើតែទីផ្សារនាំចេញ, ជាក់ស្តែងការនាំចេញជ័រកៅស៊ូ ដែលមានកំណើនកើនឡើងនេះ គឺជាសញ្ញាណ មួយល្អ នៃការងើបឡើងក្នុងវិស័យកសិកម្ម គាំទ្រដល់ការនាំចេញ និងសកម្មភាពនៃការដាំដុះ ក៏ជាការគាំទ្រដល់រោងចក្រផលិត សំបកកង់រថយន្តក្នុងស្រុកផងដែរ។
សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ២០២៤ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជាបាននាំចេញជ័រកៅស៊ូ គិតជា ទឹកប្រាក់មានចំនួនជាង ១ ៥០០ លានដុល្លារអាមេរិក កើនឡើងជិត ៦៤ ភាគរយ ខណៈនៅក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញ កៅស៊ូ មានទឹកប្រាក់ជិត ១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកការដាំដុះវិញ, យោងតាមអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមដំណាច់ឆ្នាំ២០២៤ នៅកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួនជាង ៤២ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រ មានចំនួនជាង ៣៣មឺ់ន ហិកតា ស្មើជាង ៧៧ ភាគរយ នៃផ្ទៃដីកៅស៊ូសរុប និងផ្ទៃដីថែទាំ ៩៥ ពាន់ហិកតា ស្មើនឹងជាង ២២ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់