Uncategorized
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត នឹងរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
(កំពត)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅបរិវេណវិទ្យាស្ថានផ្ទាល់ នាថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។
វិទ្យាស្ថាននឹងរៀបចំតាំងបង្ហាញស្នាដៃរបស់សិស្ស-និស្សិតចំនួន១០មុខរួមមាន៖
១.កូនឡាន Smart Robot Car, ២. ឡានបូមធូលីដី, ៣. ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន Camry LE 2002, ៤. ប្រព័ន្ធអគ្គិសនីលើតួរថយន្ត, ៥. បរិក្ខារពិសោធន៍គ្រឿងអគ្គិសនី និងអេឡិចត្រូនិក, ៦. ដំណើរការពីរប្រព័ន្ធសាំង និងហ្កាសរបស់ម៉ាស៊ីន Camry LE 2002, ៧. ប្រព័ន្ធបញ្ជាទ្វារភ្លោះបើក-បិទដោយស្វ័យប្រវត្តិ, ៨. ប្រព័ន្ធសូឡា Home System, ៩. Smart Home, ១០. រូបម៉ាកែតប្លង់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត។
វិទ្យាស្ថានសូមអំពាវនាវដល់សិស្សានុសិស្ស និស្សិត យុវជន ប្រជាពលរដ្ឋទូទៅចូលរួមក្នុងកម្មវិធី TVET Day លើកទី៨ ឱ្យបានកុះករនៅវិទ្យាស្ថានផ្ទាល់មានទីតាំងស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត៕









-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ