ភាពយន្តភាគ ចិន
ខ្សែរភាពយន្តភាគចិនរឿង «ស្នេហ៍និងគុំនំ» ជាខ្សែរភាពយន្តល្អមានគ្រប់រសជាតិ
«ស្នេហ៍និងគុំនំ» ជាខ្សែភាពយន្តភាគចិនដ៏ល្អឯកមួយក្នុងចំណោមខ្សែរភាពយន្តភាគចិនជាច្រើនដែលបានចេញផ្សាយក្នុងឆ្នាំ ២០២២ នេះ។
រឿង «ស្នេហ៍និងគុំនំ» ជាខ្សែភាពយន្តភាគចិនដ៏ល្អឯកមួយក្នុងចំណោមខ្សែរភាពយន្តភាគចិនជាច្រើនដែលបានចេញផ្សាយក្នុងឆ្នាំ ២០២២ នេះ។

រឿងរ៉ាវដែលតាមពីក្រោយ Nalan Yue បុរសម្នាក់ដែលមានអត្តសញ្ញាណពីរ។ សម្ព័នភាពរវាងតួអង្គឯកទាំងពីរកើតឡើងដោយភាពចៃដន្យរហូតកាន់តែស៊ីជម្រៅ តែចំណងមិត្តភាពរវាងអ្នកទាំងពីរក៏ប្រែជាស្មុគស្មាញទៅវិញដោយសារតែរឿងពីអតីតកាលរបស់ចាស់ទុំទាំងសងខាង។

ក្រៅពីស្នេហាតួរអង្គទាំងពីរក៏មានកាតព្វកិច្ចរៀងៗខ្លួនដោយតួអង្គស្រី Rong Hou មានកាតព្វកិច្ចត្រូវជួយឪពុករបស់នាងស្វែងរកឧបករណ៍ព្យាបាលជំងឺដែលបានបាត់។ ចំណែកតួអង្គប្រុសត្រូវបានបង្ខំឲ្យក្លាយជាអ្នកស្នងក្បាច់គុនបិសាច។ ក្នុងដំណើរស្វែងរកឧបករណ៍ព្យាបាលជំងឺនាងបានធ្លាក់ក្នុងគ្រោះថ្នាក់ជាច្រើនដង តែក៏ត្រូវបានជួយសង្គ្រោះដោយ Nalan Yue ។

គ្រួសាររបស់ពួកគេត្រូវបានជាប់នៅក្នុងបណ្តាញដ៏ស្មុគស្មាញនៃការសងសឹក និងការស្អប់។ ពេលជួបគ្នាដំបូង គេសម្រេចចិត្តប្រើចិត្តស្មោះ ដើម្បីបញ្ចុះបញ្ចូលមនុស្សជំនាន់មុន ឱ្យបោះបង់ការស្អប់ខ្ពើមក្នុងចិត្ត ប៉ុន្តែផែនការធ្វើបាបត្រកូល Nalan ម្ដងទៀតត្រូវបានចាប់ផ្តើមឡើងវិញ។

តើស្នេហារវាងពួកគេនឹងក្លាយទៅជាយ៉ាងណា? តើចិត្តស្មោះរបស់អ្នកទាំងពីរអាចបញ្ឈប់ការសងសឹករវាងគ្រួសារទាំងពីរបានដែរឬទេ?


ជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ១២:៣០ ដល់ ១៣:៣០ថ្ងៃត្រង់ លើកញ្ចក់ទូរទស្សន៍បាយ័ន៕
អត្ថបទដោយ៖ Momo
-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ