Uncategorized
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
«ការផលិតមូលធនមនុស្សដែលពោរពេញដោយសមត្ថភាព គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដូច្នេះ «ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅចំពោះមុខគរុនិស្សិតសរុបប្រមាណជិត ៧០០នាក់ ដែលបានមកចូលរួមស្តាប់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះនៅឯវិទ្យាស្ថានជាតិអប់រំ។

ឯកឧត្តមបន្តថា គរុសិស្ស និងគរុនិស្សិត គឺជាអនាគតអ្នកបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។ ដូច្នេះ ប្រាកដណាស់ថា ក្មួយៗត្រូវតែជាគំរូទាំងចំណេះជំនាញ ទាំងសីលធម៌ សុជីវធម៌ និងសុខភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តឱ្យគរុនិស្សិតទាំងអស់ក្លាយខ្លួនទៅជាមូលធនមនុស្សពិតប្រាកដដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មុននឹងឈានជើងចូលក្នុងថ្នាលបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ។ «មូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បាន គឺជាមនុស្សដែលមានចំណេះជំនាញខ្លាំងពូកែយ៉ាងតិចមួយ មានទាំងជំនាញទន់ ទាំងសីលធម៌ល្អ និងសុខភាពមាំមួន»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលមុននឹងពន្យល់ក្បោះក្បាយអំពីអត្ថន័យនៃមូលធនមនុស្ស។
សូមបញ្ជាក់ថា បាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បកស្រាយលើប្រធានបទ «ទិសដៅឥតងាករេនៃគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនរបស់កម្ពុជា» និងមានវត្តមានរបស់ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ រួមទាំងព្រឹទ្ធបុរស សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងគរុនិស្សិត ជាច្រើននាក់។
បាឋកថានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងដល់និស្សិត ពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់គរុនិស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ យល់ដឹងពីជ្រុងនៃព័ត៌មាន ដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងលើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពល់៕









-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧