ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យស្ថានភាពពលករវិលមកពីថៃតាមច្រកប៉ៃលិន និងណែនាំពីឱកាសការងារ
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយក្រុមការងារ បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពទូទៅ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឈមនិងច្រកទ្វារព្រំដែន បាផាកាត់ ស្រុកពោណាមរ៉ង ខេត្តចាន់បុរី ប្រទេសថៃ។ គោលបំណងសំខាន់ នៃការចុះពិនិត្យនេះ គឺដើម្បីស្វែងយល់ ដោយផ្ទាល់ពីស្ថានភាពពលករខ្មែរ ដែលចេញ-ចូលប្រទេសថៃ ក៏ដូចជាការផ្តល់ការណែនាំ និងស្តាប់បញ្ហាប្រឈមនានា ដែលពួកគាត(ពលករ) កំពុងជួបប្រទះ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាលផ្ទាល់ជាមួយពលករខ្មែរជាច្រើនរូប ព្រមទាំងពន្យល់ណែនាំដល់ពលករឱ្យស្វែងរកការងារធ្វើក្នុងប្រទេស ពិសេសក្នុងវិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ដែលកំពុងត្រូវការកម្លាំងពលកម្មជាច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់ណែនាំយ៉ាងលម្អិតអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យពលរដ្ឋស្វែងរកការងារធ្វើក្នុងប្រទេស។ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើការងារ ក្នុងប្រទេស មានអត្ថប្រយោជន៍ជាច្រើនដូចជា៖ នៅជិតក្រុមគ្រួសារ អាចមើលថែទាំគ្រួសារ និងកូនចៅបានជាប់លាប់, កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការរស់នៅថ្លៃៗនៅបរទេស, ទទួលបានការការពារ ស្ថិតក្រោមការការពារ ផ្នែកច្បាប់ និងសិទ្ធិការងារពេញលេញរបស់កម្ពុជា។ ក្រៅពីនេះ ឯកឧត្តមបានណែនាំពលករឱ្យពិចារណាលើវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលក្រសួងកំ ពុងផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីបង្កើនសមត្ថភាព និងទទួលបានការងារ ដែលមានប្រាក់ឈ្នួលខ្ពស់ នៅក្នុងប្រទេស។ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងសុវត្ថិភាព របស់ពលករ គ្រប់រូប មិនថាបងប្អូនកំពុងធ្វើការនៅទីណានោះទេ៕








-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា