ព័ត៌មាន
ធនាគារ វីង បើកសាខាថ្មីបំផុតរបស់ខ្លួននៅខេត្តព្រះសីហនុ ខណៈពេលដែលខេត្តមួយនេះកំពុងប្រែក្លាយខ្លួនទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាខេត្តព្រះសីហនុជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។
ភ្នំពេញ ថ្ងៃទី ១៨ សីហា ២០២២៖ ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាខេត្តព្រះសីហនុជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា៖ «យើងខ្ញុំជឿជាក់ថា វត្តមាន សាខា ធនាគារ វីង នៅទីក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចខេត្តព្រះសីហនុឲ្យកាន់តែរីកចំរើនថែមមួយកំរិតទៀត។ លើសពីនេះទៀត តាមរយៈសេវាកម្មរបស់ ធនាគារ វីង នឹងជួយសម្រួលដល់ដំណើរការសេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និង ក្រុមហ៊ុនអាជីវកម្ម សាជីវកម្មនានាឲ្យពួកគេអាចប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេកាន់តែលឿននិងមានប្រសិទ្ធភាពខ្ពស់។»
ក្នុងរយៈពេល១៤ ឆ្នាំ នៃការផ្ដល់សេវាកម្មនៅប្រទេសកម្ពុជា ធនាគារ វីង បានប្រែក្លាយខ្លួនពីការចាប់ផ្តើមដ៏សាមញ្ញមួយរហូតបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទូទាំងប្រទេសទាំងតាមរយៈសេវាកម្មដោយផ្ទាល់ និងតាមប្រព័ន្ធឌីជីថល។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ «តាងនាមឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរនិងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់ធនាគារ វីង (ខេមបូឌា) ម.ក ជាពិសេសការប្តេជ្ញាគាំទ្ររបស់ភាគទុនិកក្នុងការពង្រើកបណ្តាញប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និងផលិតផលសេវាហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ស្របតាមនវានុវត្ដថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត និងបន្ដគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាបន្ថែមទៀត។»
ទោះបីជាបានជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ក៏ដូចជាបញ្ហាបង្កឡើងដោយជំងឺរាតត្បាតជាសកលនាពេលថ្មីៗនេះក៏ដោយ ធនាគារ វីង តែងតែបង្ហាញពីឆន្ទៈក្នុងការផ្តល់សេវាកម្មប្រកបភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។ បន្ទាប់ពីការប្រកាសអាជ្ញាប័ណ្ណធនាគារពាណិជ្ជកាលពីខែ មេសាឆ្នាំមុននេះ ធនាគារ វីង បានបើកដំណើរការសាខាថ្មីចំនួនពីរនៅក្នុងរាជធានីភ្នំពេញ គឺសាខាវិមានឯករាជ្យ និងសាខាសែនសុខ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានមានប្រសាសន៍ថា៖ «តាមរយៈការបើកនូវ ធនាគារ វីង សាខាខេត្តព្រះសីហនុនេះ ខ្ញុំមានមោទនភាពហើយអាចនិយាយបានថា ធនាគារ វីង កំពុងពង្រឹងការអនុវត្ដតាមបាវចនារបស់ខ្លួនដែលជា «ធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប»។ ធនាគារ វីង តែងតែខិតខំលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអក្ខរកម្មហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថា យើងត្រៀមខ្លួនជាស្រេចដើម្បីបោះជំហានទៅមុខបន្ថែមទៀតដើម្បីគាំទ្រសហគមន៍របស់យើង។»
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់យើងគឺធ្វើឲ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតាមរយៈការផ្ដល់ភាពនូវងាយស្រួលក្នុងការទទួល សេវា និងផលិតផលហិរញ្ញវត្ថុនានា។ តាមរយៈការបើកសាខានេះ យើងសង្ឃឹមថានឹងរួមចំណែកកាន់តែច្រើនថែមទៀតក្នុងការអភិវឌ្ឍសហគមន៍យើង។ ប្រជាជននៅខេត្តព្រះសីហនុ ឥឡូវនេះអាចទទួលបានសេវាហិរញ្ញវត្ថុទាំងសម្រាប់តម្រូវការគ្រួសារ និងប្រតិបត្តិការអាជីវកម្ម។»
ការបើកដំណើរការសាខាខេត្តព្រះសីហនុ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ខណៈដែលធនាគារ វីង ក៏កំពុងតែអបអរសាទរដល់ខួបលើកទី ១៤ នៃប្រតិបត្តិការរបស់ខ្លួនផងដែរ។

ជាងនេះទៅទៀត ធនាគារ វីង ក៏បានដាក់ឲ្យដំណើរការ Wing Bank Digital Mastercard World ដែលជាប័ណ្ណឥណពន្ធផលិតពីលោហៈសុទ្ធ និងគ្មានលេខដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ម្ចាស់ប័ណ្ណនឹងមានសិទ្ធិទទួលបានបទពិសោធន៍ប្រើប្រាស់កាតពិសេស ជាមួយការផ្តល់ជូនពិសេសៗនៅជុំវិញពិភពលោកជាច្រើនទាំងពីធនាគារ វីង និង MasterCard។ មានតែអតិថិជនពិសេសៗមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញធ្វើជាម្ចាស់កាតដែលមានកំណត់នេះ៕
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង