ភាពយន្ដខ្មែរ
ខ្សែភាពយន្តភាគថ្មី «បងខ្លា» នឹងចូលមកអង្រួតបេះដូងទស្សនិកជនក្នុងពេលឆាប់ៗនេះ!
ត្រឹមតែជាក្មេងស្រីអាយុ ១៣ ឆ្នាំបែរជាត្រូវមកទទួលបន្ទុកគ្រួសារទាំងមូល។នៅពេលដែលជីវិតតូចមួយត្រូវមក
ត្រឹមតែជាក្មេងស្រីអាយុ ១៣ ឆ្នាំបែរជាត្រូវមកទទួលបន្ទុកគ្រួសារទាំងមូល។ នៅពេលដែលជីវិតតូចមួយត្រូវមកតស៊ូជាមួយនឹងព្យុះភ្លៀងនៃព្រហ្មលិខិតភាពសោកសៅក៏នៅតាមជាប់ខ្លួនប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ។

ខ្សែភាពយន្តជិវិត រឿង « បងខ្លា» គឺជាខ្សែភាពយន្តដែលឆ្លុះបញ្ចាំងពីជិវិតដ៏សែនលំបាករបស់ក្មេងស្រីវ័យ ១៣ឆ្នាំម្នាក់។ ក្រោយពីឪពុកម្តាយរបស់គេបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចររាណ៍។ ក្មេងស្រីកំសត់ត្រូវធ្វើខ្លួនជាមេគ្រួសាររកលុយចិញ្ចឹមខ្លួននិងត្រូវមើលថែប្អូនៗទាំងបីនាកថែមទៀត។

ដោយការស្រឡាញ់និងបារម្ភប្អូនៗក្មេងស្រីត្រូវមើលថែយ៉ាងតឹងរឹងមិនឲ្យផុតពីខ្សែរភ្នែករហូតដល់ប្អូនៗគិតថាបងស្រីរបស់ខ្លួនជាមនុស្សកាចមិនគួរឱ្យរស់នៅជាមួយ។ ពួកគេក៏បាននាំគ្នារត់ចោលបងស្រីដើម្បីទៅរកកន្លែងរស់នៅថ្មីដែលពួកគេគិតថានឹងល្អជាងរស់នៅជាមួយបងស្រីដែលកាចដូចខ្លា។

តើខ្សែជីវិតរបស់ក្មេងទាំងបួននេះនឹងប្រែទៅជាយ៉ាងណា? សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគខ្មែររឿង « បងខ្លា» ដែលនឹងមានចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ បាយ័ន ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍-សុក្រ វេលាម៉ោង ៩៖០០នាទី ដល់ម៉ោង ១០យប់៕
ដោយ៖ momo
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS16 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍