កីឡា
កីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ២៩គ្រឿង ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍
ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបញ្ចប់បេសកកម្មចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ SEA Ju-Jitsu Championship លើកទី២ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដោយជោគជ័យ ជាមួយការដណ្ដើមបានមេដាយសរុប ២៩គ្រឿងជូនជាតិ រួមមានមេដាយមាស ៩ ប្រាក់ ៨ និងសំរឹទ្ធ ១២គ្រឿង។
ការប្រកួតនេះ មានអត្តពលិកជាង ៤០០នាក់ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១២-១៣ ខែកក្កដាកន្លងទៅ នៅប្រទេសហ្វីលីពីន។ ជាលទ្ធផលក្រុមកីឡាករ-កីឡាការិនីកម្ពុជា ធ្វើបានយ៉ាងល្អ ដែលដណ្ដើមបានមេដាយសរុប ២៩គ្រឿង បំបែកកំណត់ត្រាឆ្នាំចាស់ ដែលកម្ពុជាដណ្ដើមបានមេដាយត្រឹម ២១គ្រឿង កាលពីឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តម ថោង បញ្ញាធន អគ្គលេខាធិការសហព័ន្ធ បានបេសកកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព ក៏ដូចជាវាស់ស្ទង់ជាមួយអត្តពលិកបណ្ដាប្រទេសក្នុងតំបន់ មុនសហព័ន្ធសម្រេចក្នុងការចុះឈ្មោះពួកគេ ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង