ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ព្រឹកនេះ! ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា
នៅព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា
នៅព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាលលើបញ្ហាកូវីដ-១៩ បានបង្ហាញកាន់តែច្បាស់ពីចេតនារបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជាមានករណីឆ្លងជំងឺកូវីដ-១៩ខ្លះក៏ពិតមែននាពេលនេះ តែមានអ្នកជំងឺមួយចំនួនមិនដឹងថាខ្លួនមានជំងឺនោះទេ ដោយសារឥទ្ធិពល នៃប្រសិទ្ធភាពវ៉ាក់សាំកូវីដ-១៩ ដែលមិនឱ្យអ្នកជំងឺធ្លាក់ដល់កម្រិតធ្ងន់ធ្ងរ ឬអាយុជីវិត។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគ្មានករណីឆ្លងថ្មីជំងឺកូវីដ-១៩រយៈពេល៥២ថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ជាច្រើនខែមកទល់នឹងពេលនេះ ដែលជាភាពជោគជ័យ ដ៏ត្រចះត្រចង់លើសមរភូមិកូវីដ-១៩ ទោះយើងមិនទាន់ឈ្នះលើសង្គ្រាមកូវីដ-១៩នេះទាំងស្រុងក៏ដោយ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋបាននាំគ្នាទៅកាន់បិណ្ឌ និងភ្ជុំបិណ្ឌដោយភាពសប្បាយរីករាយនៅឆ្នាំ២០២២នេះ ដែលខុសពីឆ្នាំមុន យើងអាចប្រារព្ធពិធីកាន់បិណ្ឌបានតែបិណ្ឌទី២ ឬទី៣ប៉ុណ្ណោះ ហើយក៏ផ្អាកទៅវិញ ដេោយសារស្ថានភាពពេលនោះកូវីដ-១៩ បានវាយលុកខ្លាំង ដែលទាមទារឱ្យរាជរដ្ឋាភិបាលមានវិធានការបន្ទាន់ និងចាំបាច់លើករណីនេះ។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យវិស័យឯកជនបន្តចូលរួមវិនិយោគលើការបណ្តុះបណ្តាលអប់រំ សិក្សាធិការឱ្យបានផុសផុលបន្ថែមទៀត ដោយយើង មិនអាចពឹងផ្អែកទាំងស្រុងតែទៅលើការបណ្តុះបណ្តាលដោយរដ្ឋនោះឡើយ។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសទាមទារ និងជំរុញឱ្យមានការធ្វើទំនើបកម្មលើការបណ្តុះបណ្តាលគ្រប់កម្រិត ដើម្បីធានាប្រសិទ្ធភាព និងគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក្នុងនោះមានអគារសិក្សា និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សានានាជាដើម។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានប្រឹងប្រែងទប់នឹងវិបត្តិនានា ដែលបណ្តាលមកពីបញ្ហាសកល ក្នុងនោះមានការគិតគូរលើការចំណាយរបស់រដ្ឋ ខណៈដែលប្រទេសមួយចំនួនបានរងនូវវិបត្តិនេះយ៉ាងធ្ងន់ធ្ងរជាទីបំផុត។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីចេតនារបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យវិស័យឯកជនបានរីកចម្រើន ដែលជាចំណែកមួយដ៏ធំ នៃការបង់ពន្ធចូលរដ្ឋ ខុសពីទស្សនៈនយោបាយ និងចេតនារបស់បុគ្គលខ្លះ ដែលចង់ឱ្យវិស័យឯកជនធ្លាក់ចុះ ឬអន់ថយ។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីខ្លឹសារ នៃចំណេរក្នុងសៀវភៅរបស់«ម៉ាលឡេនីន» ដែលជនកុម្មុនីស្តធំមួយដ៏ល្បីល្បាញលើពិភពលោក ក៏ឱ្យតម្លៃ និងមានការចែករវាងកម្មករ និងថៅកែ ដែលមិនអាចខ្វះគ្នាបានលើការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសនីមួយៗ។ សម្តេចបញ្ជាក់ថា «បើគ្មានកម្មករទេ ក៏មិនអាចមានថៅកែ ឬនាយទុនដែរ»។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីទស្សនវិស័យ នៃការលើកកម្ពស់វិស័យសេដ្ឋកិច្ចកម្ពុជា តាមរយៈសៀវភៅនានារបស់សម្តេច ដោយឱ្យតម្លៃវិស័យឯកជនយ៉ាងខ្លាំង ព្រមទាំងមានការប្រៀបធៀបរវាងអាជីវកម្មរបស់រដ្ឋ និងឯកជន។ សម្តេតេជោ ហ៊ុន សែន បញ្ជាក់ថា «អាវរឿងក្រុមហ៊ុនរបស់រដ្ឋនេះ គ្មានដែលបានចំណេញឡើយ»។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជា យ៉ាងហោចណាស់ប្រមូលបាន ២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ដែលរយៈពេល៩ខែមកនេះ ការប្រមូលពន្ធសម្រេចបានជាង៩៥ភាគរយ (ជាង ៣ពាន់លានដុល្លារអាមេរិក)។
– សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើការរិះគន់ទាំងឡាយរបស់ជនមួយចំនួន លើការគាំពារវិស័យឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជា និងចោទប្រកាន់ថា «រាជរដ្ឋាភិបាល យកចិត្តទុកដាក់ តែលើអ្នកមាន ឬនាយទុន»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មិនថាអ្នកមាន ឬអ្នកក្រទេ ឱ្យតែខុស គឺមិនមែនការលើកលែងឡើយ»។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើការវិនិយោគវិស័យអប់រំ ដោយគ្មានកំណត់ ក្នុងនោះមានការពង្រាយអគារសិក្សាដល់ភូមិឋានប្រជាជន និងដំឡើងកម្រិត នៃការអប់រំ ទាំងបឋម អនុវិទ្យាល័យ វិទ្យាល័យ តាមការសិក្សាជាក់ស្តែងលើចំនួនសិស្ស និងភាពចាំបាច់នានា។
– សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការអនុវត្តគោលនយោបាយគាំពារប្រជាពលរដ្ឋ(តំបន់រុនតាឯក) មិនមែនជាការគេងចំណេញនយោបាយគណបក្សប្រជាជនកម្ពុជានោះ តែបញ្ហានេះក៏មិនអាចកាត់ផ្តាច់ពីគ្នាបានដែរ ព្រោះគណបក្សប្រជាជនកម្ពុជា ជាបក្សឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រុមឧទ្ទាមក្រៅច្បាប់ កំពុងជ្រកកោណនៅក្រៅប្រទេស ដែលប្រកាសប្រជាភិថុតិលើបញ្ហាកម្ចីធនាគារពេលខ្លួនឈ្នះឆ្នោត មិនឱ្យបង់លុយធនាគារ។ សម្តេចប្រកាសថា «នរណាក៏ដោយ ដែលគាំទ្រនយោបាយឧទ្ទាមត្រង់ចំណុចនេះ សម្តេចលើកទឹកចិត្តឱ្យធនាគាររឹបអូសជននោះតែម្តង ដោយគ្មានការលើកលែង»។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសរិះគន់ដល់ក្រុមទូរស័ព្ទចល័ត Smart ដែលគ្មានសេវាសម្រាប់ការប្រើប្រាស់នៅក្នុងស្រុក និងសេវាសូន្យ(0)នៅក្រៅប្រទេស ដោយសារក្រុមហ៊ុននេះ គ្មានទំនាក់ទំនងជាមួយក្រុមហ៊ុនទូរស័ព្ទនៅក្រៅប្រទេស។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ដល់អ្នកមិនព្រមរុះរើលំនៅឋានចេញពីតំបន់រមនីដ្ឋានអង្គរ សូមឱ្យចេញជាបន្ទាន់ ទាន់រដ្ឋមានគោលនយោបាយ ដោយកម្ពុជាមិនអាចឱ្យUNESCO ដកប្រាសាសទអង្គរវត្តចេញបញ្ជីបេតិកភណ្ឌភពលោកបានទេ ត្រូវតែឱ្យអ្នកឯងចេញពីតំបន់នោះ។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់គ្រួសារ ដែលមានអ្នកនៅជាមួយ សូមឱ្យមានគិតគូរខ្ពស់ដល់ពួកគេ ។ សម្តេចបញ្ជាក់ថា «គ្មាននរណាម្នាក់ ដែលមិនអាចនៅជាមួយក្រុមគ្រួសារខ្ញុំបានឡើយ…[]…អ្នករស់នៅជាមួយខ្ញុំ ត្រូវតែរស់នៅក្រោមដំបូលផ្ទះជាមួយគ្នា »។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាស ឱ្យមានការរុះរើលំនៅឋានប្រជាពលរដ្ឋដែលសេសសល់រស់នៅតំបន់ងហាមឃាត់ក្នុងតំបនរមនីដ្ឋានអង្គរឱ្យបានជាដាច់ខាត ដោយគ្មានការលើកពេលទៀតឡើយ និងអំពាវនាវដល់បក្សនយោនានា សុមកុំលូកដៃ យកចំណេញនយោបាយលើករណីនេះឱ្យសោះ។
– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វិបត្តិសេដ្ឋកិច្ចនាពេលនេះ មិនមែនបណ្តាលមកពីមូលហេតុតែមួយគត់ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះទេ គឺដោយសារទង្វើ នៃការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ច ដែលមិនត្រឹមប៉ះពាល់ដល់រុស្ស៊ីតែម្នាក់ឯងឡើយ វាបានប៉ះពាល់ដល់អឺរ៉ុប រួមទាំងកម្ពុជា ដែលមិនដឹងអីផងដែរ។
– សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយសង្ឃឹមជឿជាក់ថា ពិភពលោកនឹងស្រុះស្រួលគ្នា ដើម្បីកុំឱ្យរុញច្រានវិបត្តិសេដ្ឋកិច្ចនាពេលនេះ ទៅជាវិបត្តិសេដ្ឋកិច្ចមួយដ៏ធំ ដែលយើងមិងអាចប៉ាន់ស្មានបាន។
អត្ថបទពី៖ BTV
-
Uncategorized1 week ago
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
Uncategorized1 week ago
ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន
-
ព័ត៌មាន3 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន5 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន4 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
Uncategorized1 week ago
ពលរដ្ឋមកពីបណ្តាខេត្តចូលរួមពិធីបុណ្យអុំទូកថ្ងៃទី១ សប្បាយរីករាយ ក្រោមបរិយាកាសល្អ និងការរៀបចំស្អាត
-
ព័ត៌មាន6 days ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies