ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក
ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងមានវិវាទជាមួយថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជា គ្រប់ជាន់ថ្នាក់បានធ្វើការងារយ៉ាងស្រស្រាក់ស្រស្រាំមិនដែលសម្រាកឡើយ ក្នុងនោះបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយោធិន ជាពិសេសយោធិនពលី និងរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកផងដែរ។
នេះបើតាមការបញ្ជាក់ថារបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយោធិនដែលពលី និងរងគ្រោះតាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗ និងអំពាវនាវដល់ធនាគារ និងមីគ្រូហិរញ្ញវត្ថុឱ្យទម្លាក់ចោលនៅកម្ចីដែលគ្រួសារយោធិនពលីជាប់ជំពាក់ផងដែរ។ ក្រៅពីនេះក៏មានគោលនយោបាយពិសេសដើម្បីជួយគាំទ្រដល់យោធិនដែលរងគ្រោះរបួស ឬពិការក្នុងការប៉ះទង្គិចគ្នាជាមួយថៃនាពេលកន្លងទៅនេះ។
សូមបញ្ជាក់ថាក្រោយមានការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី៣ ខែសីហានេះ វិស័យធនាគារឯកជនទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដោយបានប្រកាសលុបចោលរាល់បំណុលចំពោះយោធិនដែលបានពលីនៅសមរភូមិមុខក្នុងពេលប៉ះទង្គិចគ្នាជាមួយថៃ។ ក្រៅពីនេះក៏បានផ្ដល់ការអនុគ្រោះដល់យោធិនដែលរងគ្រោះ និងពិការផងដែរ៕
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»