កីឡា
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា ២រូប រួមមានកីឡាករ គង់ម៉ូណា មិថុរ៉ា និងលោក ទូច ពីរកក្កដា ត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games លើកទី១២ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែសីហាខាងមុខ នៅទីក្រុង Chengdu ប្រទេសចិន។
យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅថ្ងៃច័ន្ទសប្ដាហ៍នេះ បានបង្ហាញនូវមោទនភាព ដែលកីឡាករកម្ពុជាទាំង ២រូប ត្រូវបានជ្រើសរើសចូលរួមព្រឹត្តិការណ៍ World Games ដ្បិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើចំណាត់ថ្នាក់អន្ដរជាតិ ទើបត្រូវបានជ្រើសរើសចូលរួមប្រកួតលើវិញ្ញាសា Adults Ju-Jitsu Show Open ដែលជាការប្រកួតកម្រិតខ្ពស់បំផុតលើវិញ្ញាសាសម្ដែង។
ទន្ទឹមជាមួយការទទួលបានឱកាសចូលរួមព្រឹត្តិការណ៍កីឡាពិភពលោកនេះដែរ ម្ចាស់មេដាយមាសស៊ីហ្គេម គង់ម៉ូណា មិថុរ៉ា បានសម្ដែងក្ដីរីករាយ និងបានគូសបញ្ជាក់ថា បើសួរពីក្ដីរំពឹងក្នុងការប្រកួតនេះ ខ្លួនមិនសូវរំពឹងខ្ពស់ទេ ព្រោះការប្រកួតនេះ ប្រជុំដោយកីឡាករខ្លាំងៗលើពិភពលោកចូលរួម ប៉ុន្ដែយ៉ាងណាបើនិយាយពីការប្ដេជ្ញាខំប្រឹងវិញ គឺមានមេឃជាសាក្សី ដែលបង្ហាញឲ្យឃើញពីការប្ដេជ្ញា និងខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងស្វែងរកលទ្ធផលល្អជូនសហព័ន្ធ និងជូនប្រទេសជាតិរបស់ខ្លួន។
គួរដឹងថា ព្រឹត្តិការណ៍កីឡាពិភពលោក World Games ឆ្នាំ២០២៥ ដែលចិនធ្វើម្ចាស់ផ្ទះ មានអត្តពលិកប្រមាណ ៥ពាន់នាក់ មកពី ១១៨ប្រទេសចូលរួម ដោយប្រកួតលើ ៣៤ប្រភេទកីឡា ស្មើនឹង ២៥៣វិញ្ញាសា ក្នុងនោះក៏មានក្រុមកីឡាកម្ពុជាចូលរួមប្រកួតផងដែរ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង