កីឡា
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានផ្ដោតលើការដណ្ដើមយក ៣ពិន្ទុ ជាគោលដៅដ៏សំខាន់ ក្នុងយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ ទោះបីស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗក្នុងតំបន់ ដូចជាវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចូលរួមប្រកួតជើងឯកបាល់ទាត់នារីប្រចាំតំបន់នេះ លោក Koji បានលើកឡើងថា ការដណ្ដើមយក ៣ពិន្ទុ ពិតជាសំខាន់ណាស់ សម្រាប់ក្រុមដែលតែងតែចង់បានវា ហើយក្រុមទាំងមូល នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះបីស្ថិតក្នុងពូលជាមួយឥណ្ឌូនេស៊ី វៀតណាម និងថៃ ក៏ដោយ ប៉ុន្ដែលោក និងក្រុម នឹងផ្ដោតលើគោលដៅរបស់ក្រុម ដើម្បីដណ្ដើមយក ៣ពិន្ទុឲ្យខានតែបាន។
សម្រាប់បេសកកម្មចូលរួមប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍នេះដែរ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតបើកឆាកពូលA នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី៦ ខែសីហានេះ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាមមុនគេ មុនបន្ដជួបក្រុមថៃ នាថ្ងៃទី៩ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។
ដំណាលគ្នានឹងការបើកយុទ្ធនាការប្រកួតពានរង្វាន់អន្ដរជាតិរបស់ក្រុមធំ នៃក្រុមជម្រើសជាតិនារីកម្ពុជា នៅរសៀលថ្ងៃទី៦ ខែសីហានេះដែរ ពោលគឺត្រូវនឹងម៉ោង ២៖៣០នាទីរសៀល(ម៉ោងនៅកម្ពុជា) ក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជា ក៏នឹងត្រូវប្រកួតបើកឆាកពូលE នៃវគ្គជម្រុះបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ(AFC U20 Women’s Asian Cup) ឆ្នាំ២០២៦ នៅប្រទេសចិនផងដែរ ដោយកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិ U20 លីបង់មុនគេ មុនបន្ដជួបក្រុមម្ចាស់ផ្ទះចិន ថ្ងៃទី៨ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុមស៊ីរី នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន7 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ