កីឡា
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសបន្ដកុងត្រាថ្មី ជាមួយកីឡាករសំខាន់ៗ ២រូប រួមមានប្រធានក្រុម សឿយ វិសាល និងខ្សែបម្រើវ័យក្មេង ជូ ស៊ិនទិ ដើម្បីបន្ដជួយក្រុមប្រកួតប្រជែង ក្នុងរដូវកាលថ្មី ឆ្នាំ២០២៥/២៦ ខាងមុខ។
ការសម្រេចបន្ដកុងត្រាថ្មីរបស់ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជានេះ ធ្វើឡើងក្រោយការប្រកួតលីគរដូវកាលថ្មី ឆ្នាំ២០២៥/២៦ បានដំណើរការប្រកួតសន្សំពិន្ទុបាន ១សប្ដាហ៍កន្លងទៅ ខណៈក្រុមមានភារកិច្ចជាច្រើន ត្រៀមប្រកួតប្រជែងក្នុងរដូវកាលនេះ ទាំងពានសម្ដេចតេជោ ហ៊ុន សែន, ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ និងពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League ជាដើម។
ក្រឡេកមកចាប់អារម្មណ៍កីឡាករ ដែលព្រះខ័នរាជស្វាយរៀង ទើបប្រកាសបន្ដកុងត្រាវិញ សម្រាប់ សឿយ វិសាល បានចំណាយពេលជាង ១២ឆ្នាំមកហើយ ជាមួយក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ទាប់ពីរូបគេបានចាកចេញពីអតីតក្រុមអាស៊ីអឺរ៉ុបយូណាយធីត កាលពីឆ្នាំ២០១៤ ។ វិសាល ត្រូវបានចាត់ទុកជាខ្សែការពារដ៏សំខាន់របស់ក្លិប ព្រមទាំងក្រុមជម្រើសជាតិកម្ពុជា ដែលតែងបង្ហាញវត្តមានក្នុងជម្រើស ១១នាក់ដំបូងស្ទើរគ្រប់ការប្រកួតទៀតផង។
ចំណែកកីឡាករវ័យ ២២ឆ្នាំ ជូ ស៊ិនទិ ក៏ត្រូវបានចាត់ទុកជាកីឡាករស្នូលមួយរូបរបស់ក្លិបផងដែរ ។ ទោះបីមានកាយសម្បទាមិនសូវធំ តែទេពកោសល្យ និងបច្ចេកទេសដ៏ល្អរបស់រូបគេ បានទាក់ចិត្តគ្រូបង្វឹកជាច្រើន ដែលធ្លាប់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង តាំងពីរូបគេបានចាកចេញពីជំរំបណ្ដុះបណ្ដាលនៃសាលាបាល់ទាត់ជាតិបាទី កាលពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ដែលជាក្លិបអាជីពដំបូងរបស់ខ្លួន ។ ការបន្ដកុងត្រាថ្មីនេះ គឺជាឱកាសសម្រាប់ ជូ ស៊ិនទិ ក្នុងការបង្ហាញ និងអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរ ក្នុងការរួមចំណែកជួយក្រុម ជាមួយការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិចំពោះមុខជាច្រើន។
សម្រាប់ភារកិច្ចបន្ទាប់របស់ក្លិប បន្ទាប់ពីប្រកាសបន្ដកុងត្រាថ្មីជាមួយកីឡាករស្នូលទាំងពីរ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីជួបការប្រកួតសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នាថ្ងៃទី១៦ ខែសីហាខាងមុខ មុនចាប់ផ្ដើមយុទ្ធនាការថ្មី ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ពូលB ដោយត្រូវជួបក្រុមឈ្នះវគ្គ Play Off រវាងក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Ezra FC របស់ឡាវ ក្រៅដីមុនគេ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង