ព័ត៌មាន
សក្តានុពលទេសចរណ៍កម្ពុជា នឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក
ភ្នំពេញ៖ តបតាមការស្នេីសុំរបស់ក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មពីសហរដ្ឋអាមេរិក Jacob Media United States នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន និងក្រុមការងារថត ចូលជួបសម្តែងការគួរសម គោរពរាយការណ៍ពីដំណើរការថត និងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមរដ្ឋមន្ត្រី លើការងារថតឃ្លីបវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាជូនក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នាទីស្តីការក្រសួង។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្លស់ដល់គំនិតផ្តួចផ្តើមដ៏ល្អ និងមានសារៈសំខាន់ ដល់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways និងក្រុមហ៊ុន Jacob Media United States ដែលបានសហការគ្នាថតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនក្នុងតំបន់មជ្ឈឹមបូព៌ា និងពិភពលោកទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមផលិតករ ជួយផលិតវីដេអូឱ្យមានកម្រិតគុណភាពខ្ពស់ និងជួយសំរិតសំរាំងលើខ្លឹមសារ និងរូបភាព ហើយត្រូវសហការជាប់ជាប្រចាំជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដើម្បីអាចសម្រេចគោលដៅការងារដោយរលូន និងប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមការងារក្រុមហ៊ុន ជួយផ្សព្វផ្សាយពីស្ថានភាពសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសុខសុវត្ថិភាពដែលកម្ពុជាផ្តល់ជូនដល់ភ្ញៀវទេសចរទាំងអស់អញ្ជើញមកកម្ពុជា ដូចដែលក្រុមការងារបានឃើញផ្ទាល់នាពេលនេះ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារបានជោគជ័យក្នុងភារកិច្ចដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍ និងសូមធ្វើដំណើរត្រលប់ទៅវិញប្រកបដោយសុខសុវត្ថិភាព។
តំណាង និងក្រុមការងាររបស់ក្រុមហ៊ុន Jacob Media United States បានធ្វេីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដមរដ្ឋមន្ត្រីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញាតជូនក្រុមការងារផលិតឃ្លីបបានចូលជួបសម្តែងការគួរសមនាពេលរសៀលនេះ និងបេ្តជ្ញាផ្សព្វផ្សាយពីព័ត៌មានពិតពីប្រទេសកម្ពុជាដែលបានជួបផ្ទាល់ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាដូចបានទទួលពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ដល់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និង followers របស់ខ្លួនទាំងអស់។
សូមបញ្ជាក់ជូនថាតាមរយៈប្រភពព័ត៌មានផ្សព្វផ្សាយជាសាធារណៈ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានីអាប៊ុយដាប៊ី «Abu Dhabi» មានយន្តហោះជាង១១០ គ្រឿង និងហោះហើរទៅកាន់គោលដៅជាង១២០ កន្លែង ក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរជាង២០លាននាក់ក្នុងរយៈពេល១២ខែចុងក្រោយនេះ ហើយក្រុមហ៊ុន នឹងចាប់ផ្តើមជើងហោះហើរត្រង់ពីរដ្ឋធានីអាប៊ុយដាប៊ី «Abu Dhabi» មករាជធានីភ្នំពេញចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ