ព័ត៌មាន
អ្នកនាំពាក្យព្រឹទ្ធសភា៖ វៀតណាមចង់ជំរុញការដឹកជញ្ជូនប្រទេសទាំង២ ឈានដល់គោលដៅ ២០ ពាន់លានដុល្លារ
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលដំណើរទស្សនកិច្ច និងចូលរួមបុណ្យឯករាជ្យជាតិវៀតណាម របស់ សម្ដេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ភាគីទាំងពីរបានជជែកពង្រឹងទំនាក់ទំនងកម្ពុជា វៀតណាមឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈពាណិជ្ជកម្ម សេដ្ឋកិច្ច ដោយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ចង់ជំរុញការដឹកជញ្ជូនប្រទេសទាំង២ ឈានដល់គោលដៅ ២០ ពាន់លានដុល្លារ។
ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា នាយករដ្ឋមន្ត្រី វៀតណាម បានកត់សម្គាល់ និងបញ្ជាក់ជូនសម្ដេចតេជោថា ធ្វើយ៉ាងណាភាគីទាំង២ ជម្រុញបន្ថែមទៀតដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំង២ ឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចគោលដៅ ផែនការពាណិជ្ជកម្មដែលប្រទេសទាំង២ ចង់បានគឺ ២០ ពាន់លានដុល្លារ ដែលជាចំណុចស្នូលសំខាន់ក្នុងការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំង២ ខណៈភាគីទាំង២ បានសម្រេចគោលដៅ ១០ពាន់លានដុល្លាររួចហើយ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលបានប្រារព្ធធ្វើនៅទីលានបាឌិញ ក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចតេជោ បានពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមានលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ជិន ថាញ់មិន ប្រធានរដ្ឋសភា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី៕







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ