ព័ត៌មាន
ពលរដ្ឋគំរូប្រគល់ កុលាលភាជន៍សម័យអង្គរចំនួន១ ជូនអាជ្ញាធរជាតិព្រះវិហារ
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ផេង សំអឿន អគ្គនាយករង នៃអាជ្ញាធរជាតិព្រះវិហារ និងឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានទៅទទួលកុលាលភាជន៍ប្រភេទថូ ចំនួន១ ពី ប្រជាពលរដ្ឋចំនួន ២រូប។
ពលរដ្ឋគំរូទាំង ២រូបខាងលើ គឺលោក ម៉ុក រ៉ាមី និង លោក វុធ វ៉ា រស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រទេះឃើញ កុលាលភាជន៍នេះ នៅពេលជីកដីក្នុងបរិវេណលំនៅដ្ឋានរបស់ពួកគាត់។ ថូនេះ មានកម្ពស់ ៣១ សង់ទីម៉ែត្រ ទទឹង ១៩ សង់ទីម៉ែត្រ មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅសម័យអង្គរ។
អាជ្ញាធរជាតិព្រះវិហារ បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ម៉ុក រ៉ាមី និងលោក វុធ វ៉ា ដែលស្ម័គ្រចិត្តប្រគល់កុលាលភាជន៍នេះសម្រាប់ថែរក្សាទុកនៅក្នុងសារមន្ទី ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីថែរក្សា ជាបេតិកភណ្ឌរបស់ជាតិ និងដើម្បីយកមករក្សាទុក និងសិក្សាស្រាវជ្រាវបន្ត។
គួរបញ្ជាក់ថា កន្លងមក អាជ្ញារធរជាតិព្រះវិហារ តែងតែ បានទទួលវត្ថុបុរាណពី បណ្តាអង្គភាពនានា និងប្រជាពលរដ្ឋដែលបានប្រទះឃើញ ហើយស្ម័គ្រចិត្តប្រគល់ជូន សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ៕






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន