ព័ត៌មាន
ផ្លូវលំក្រាលគ្រួសក្រហម៣ខ្សែ និងលូប្រអប់ធំៗក្នុងស្រុកសាមគ្គីមានជ័យ ផ្តល់អត្ថប្រយោជន៍ច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
កំពង់ឆ្នាំង៖ ផ្លូវលំក្រាលគ្រួសក្រហម៣ខ្សែ និងលូប្រអប់ចំនួន៣ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការដឹកកសិផលពីស្រែទៅផ្ទះ ការទៅមកមណ្ឌលសុខភាព សិស្សសាលាទៅមកសាលារៀន និងកម្មករកម្មការនីធ្វើដំណើរទៅធ្វើការជាដើម។ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ អន្តរក្រសួងបានចុះពិនិត្យ និងវាយតម្លៃលើការថែទាំខួបផ្លូវចំនួន៣ខ្សែនេះ និងដឹកនាំក្រុមការងារពីឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ សមាជឹកគណៈកម្មាការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ។
ប្រជាពលរដ្ឋរស់នៅ និងកំពុងប្រើប្រាស់ផ្លូវទាំង៣ខ្សែក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីការសប្បាយចិត្ត ក្រោយបានឃើញរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹងសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានកសាងផ្លូវ និងបានថែទាំខួបជាប្រចាំមិនអោយផ្លូវក្រាលគ្រួសក្រហមទាំង៣ខ្សែ និងលូប្រអប់៣កន្លែងនេះ មិនអោយខូចខាតនោះឡើយ។ ក្រោយពីទទួលបានផ្លូវទាំង៣ខ្សែ និងលូប្រអប់នេះ ប្រជាពលរដ្ឋទាំងអស់បានអរគុណថ្នាក់ដឹកនាំដែលបានប្រែក្លាយផ្លូវ៣ខ្សែនេះពីផ្លូវរទេះមកជាផ្លូវក្រាលគ្រួសក្រហម និងបានកសាងលូប្រអប់យ៉ាងស្អាតសំរាប់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍ដ៏សំខាន់ សំរាប់បង្កើនជីវភាពរស់នៅក្នុងគ្រួសារបានមួយកម្រឹតទៀត ជាពិសេសបានកាត់បន្ថយនូវការចំណាយថវិកាធ្វើដំណើរក្នុងគ្រួសារផងដែរ៕ កាំង ហុងវាស្នា
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ