ព័ត៌មាន
សមាគមទេសចរណ៍វៀតណាមប្តេជ្ញាបង្កើនកិច្ចសហការបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Nguyen Hong Hai ប្រធានសមាគមទេសចរណ៍វៀតណាម និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារអំពីគម្រោងកិច្ចសហប្រតិបត្តិថ្មីៗក្នុងវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ នៅសណ្ឋាគារ Rex Hotel ទីក្រុងហូជីមិញ។
ក្នុងឱកាសនៃជំនួបដ៏មានអត្ថន័យ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាគមទេសចរណ៍វៀតណាម និងសមាជិករបស់ខ្លួនដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងការនាំយកភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកទស្សនាកម្ពុជាជាមួយនឹងតួលេខដ៏ល្អជិត ១លាននាក់ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៥ នេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្តាប់នូវសំណូមពរនានារបស់សមាគម ព្រមទាំងបានស្វាគមន៍ចំពោះសំណើបង្កើនសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀត ដូចជាការរៀបចំដំណើរទស្សនកិច្ចឈ្វេងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា (Famtrip) ដើម្បីពិភាក្សាជាមួយវិស័យឯកជនកម្ពុជាបង្កើតកញ្ជប់ទស្សនកិច្ចថ្មីមានការទាក់ទាញ និងប្រកួតប្រជែង ព្រមទាំង ការជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសក្តានុពលទេសចរណ៍ កត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាដល់ប្រជាជនវៀតណាម និងភ្ញៀវទេសចរអន្តរជាតិ៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ