ព័ត៌មាន
កម្ពុជាត្រៀមលក្ខណៈជាស្រេច ដើម្បីដោះស្រាយស្ថានភាពនៅក្នុងសង្គមទៅនិងការប្រែប្រួលក្នុងពិភពលោក
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈជាស្រេច ដោយគិតគូររៀបចំគោលនយោបាយជាតិ និងផែនការកែទម្រង់លើវិស័យសំខាន់ៗ ផ្សារភ្ជាប់នឹងចំណេះដឹងនិងប្រជាជន ដើម្បីដោះស្រាយស្ថានភាពជាក់ស្ដែងនៅក្នុងសង្គម ទប់ទល់នឹងការប្រែប្រួលដែលកំពុងប្រឈម នឹង បរិការណ៍នៅក្នុងពិភពលោក។
ឯកឧត្ដមបណ្ឌិត វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងវេទិកាគោលនយោ- បាយថ្នាក់ជាតិរបស់កម្មវិធីពន្លកចំណេះឆ្នាំ២០២៥ ស្តីពីការតាក់តែងគោលនយោបាយប្រកបដោយបរិយាបន្ននៅក្នុងបរិបទប្រែប្រួល៖ ការ ផ្សាភ្ជាប់ចំណេះដឹង គោលនយោបាយ និងមនុស្សជាតិ» នៅថ្ងៃទី៥ កញ្ញា ម្សិលមិញនេះ ឯកឧត្តមបានគូសរំលេចថា ការសម្រេចចិត្តជា គោលនយោបាយដែលផ្អែកលើភស្តុតាងនិងបរិយាបន្ន គឺមិនមែនជាតម្រូវការទេ តែគឺជាភាពចាំបាច់ដើម្បីពង្រឹងអភិបាលកិច្ចល្អ, នវានុវត្តន៍ ផ្នែកគោលនយោបាយ, សិនិទ្ធពលសង្គម, កាត់បន្ថយវិសមភាពនៃការអភិវឌ្ឍ, កសាងធម្មានុរូបភាពនិងទំនុកចិត្ត, មូលធនមនុស្ស និង ពង្រឹងភាពធន់នៃការអភិវឌ្ឍរបស់ប្រទេស។ ជាងនេះទៀត ផ្អែកលើឧត្ដមានុវត្ត និងបទពិសោធអន្តរជាតិការប្រើប្រាស់ភស្តុតាង ឬទិន្នន័យ ដែលអាចជឿទុកចិត្តបាន ត្រូវបានរួមបញ្ចូលទៅក្នុងកិច្ចពិភាក្សាដោយមានការចូលរួមពីបណ្ដាភាគីពាក់ព័ន្ធ, ធ្វើឱ្យរាជរដ្ឋាភិបាល នឹងមាន លទ្ធភាពខ្ពស់ ក្នុងការធ្វើការសម្រេចចិត្តជាគោលនយោបាយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈបត់បែនតាមសភាពការណ៍ ជាក់ស្ដែង ព្រមទាំងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ខណៈពិភពលោកកំពុងប្រឈមនឹងបរិការណ៍ដែលមានប្រែប្រួលយ៉ាងឆាប់រហ័ស ដែលមិន ធ្លាប់ឆ្លងកាត់ពីមុន កម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍ ដែលទាមទារនូវការគិតគូរ រៀបចំតាក់តែងគោលនយោបាយ និងយុទ្ធសាស្រ្តនានា ប្រកបដោយភាពបន្សាំ និងការប្រមើលទៅមុខ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្ដមបណ្ឌិត វង្សី វិស្សុត លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែធ្វើសេចក្ដីសម្រេចគោលនយោបាយ ដែលផ្អែកលើ ភស្តុតាង និងប្រកបដោយបរិយាបន្ន ដើម្បីធានាថាគោលនយោបាយរបស់យើង ពិតជាបម្រើសេចក្តីត្រូវការ និងបំណងប្រាថ្នារបស់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសអ្នកដែលងាយរងគ្រោះបំផុតនៅចំពោះមុខភាពមិនប្រាកដប្រជា ជាក់ស្តែងរាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា បានបន្តប្ដេជ្ញាចិត្តឥតងាករេ ចំពោះការរៀបចំ និងការធ្វើសេចក្ដីសម្រេចចិត្តលើគោលនយោបាយនានាៗ ដោយផ្អែកលើ ភស្តុតាងផ្អែកលើទិន្នន័យលើការវិភាគ មិនផ្អែកលើអារម្មណ៍ និងមិនផ្អែកលើការស្រមើស្រមៃនោះឡើយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតលើការអនុវត្តកិច្ចការកែទម្រង់ស៊ីជម្រៅ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយ តម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាឧបករណ៍ដ៏ចាំបាច់សម្រាប់ជំរុញ និងវាស់វែងសមិទ្ធកម្ម ជាពិសេស តាមដាន និងវាយតម្លៃ ព្រមទាំងការកែតម្រូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅសម្រេចបាននូវគោលបំណង នៃគោលនយោបាយ ក៏ដូចជាពង្រឹងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំពោះរាជរដ្ឋាភិបាល ហើយម្ខាងទៀត ក៏ដើម្បីធានាការ កសាង និងពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សំដៅឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជឆ្នាំ២០៥០៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន7 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន4 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ