ព័ត៌មាន
សម្តេចប្រមុខរដ្ឋស្តីទី ផ្ញើសារអបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល»
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ខួបលើកទី២៥ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល» ខណៈថ្ងៃនេះដែរត្រូវបានសម្តេចតេជោចាត់ទុកថា ជាថ្ងៃដែលមានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូលក្នុងការអាន និងសរសេរនោះ។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងថានៅថ្ងៃទី៨ ខែកញ្ញា ២០២៥នេះ គឺជាខួបលើកទី២៥ (០៨ កញ្ញា ២០០០-៨ កញ្ញា ២០២៥) នៃទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ដែលជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល។ សម្តេចបានបន្ថែមថា«ថ្ងៃនេះគឺជាការរំឭកយើងឱ្យដឹងថា ការអាន ការសរសេរ និងការរៀនសូត្រគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប ហើយក៏ជាកម្លាំងដ៏សំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយវឌ្ឍនភាពផងដែរ»។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ទៀតថា ការមានអក្ខរកម្មមិនត្រឹមតែជួយឱ្យយើងអាចទំនាក់ទំនងគ្នាទៅវិញទៅមកបានល្អប៉ុណ្ណោះទេ តែថែមទាំងជួយបើកទំព័រថ្មីនៃចំណេះដឹង និងឱកាសការងារផងដែរ។ វាជួយឱ្យយើងអាចចូលរួមយ៉ាងសកម្មក្នុងសង្គម ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងការពារខ្លួនយើងពីការបោកប្រាស់ផ្សេងៗជាដើម។ ក្នុងឱកាសថ្ងៃប្រារព្ធទិវាអក្ខរកម្មអន្តរជាតិនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានអំពានាវឲ្យបងប្អូនគ្រប់រូប ចូលរួមលើកកម្ពស់ការអប់រំ និងអក្ខរកម្មដល់ក្មេងៗ ក៏ដូចជាមនុស្សពេញវ័យដែលគ្មានឱកាសបានរៀនសូត្រផងដែរ។ ដោយសម្តេចបាន បញ្ជាក់បន្ថែមទៀតថា« ការចែករំលែកចំណេះដឹងតែងតែនាំមកនូវការរីកចម្រើន»៕
អត្ថបទបាន ចក់

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ