ព័ត៌មាន
ឯកឧត្តម ហេង រតនា ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងប្រតិបត្តិការអង្គការជំនួយប្រជាជនន័រវេស (NPA) ប្រចាំនៅអូស្លូរ
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងប្រតិបត្តិការអង្គការជំនួយប្រជាជនន័រវេស (NPA) ប្រចាំនៅអូស្លូរ។
ក្រុមពួកគាត់បានដឹកនាំរៀបចំសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួនជាមួយអង្គភាព CMAC នៅកម្ពុជាដោយមាននាយកគ្រប់គ្រង និងបុគ្គលិកជាន់ខ្ពស់ប្រតិបត្តិការ NPA សរុបប្រមាណ២៥នាក់ មកពីប្រទេសនានាក្នុងសកលលោកនេះ រួមមានមកប្រទេស អង់ហ្គោឡា បូស្នៀ និងហឺហ្សេហ្គោវីណា អ៊ីរ៉ាក់ កូសូវ៉ូ ឡាវ លីបង់ ន័រវេស ប៉ាឡៅ ប៉ាឡេស្ទីន ស៊ីរី តាជីគីស្ថាន អ៊ុយក្រែន យេម៉ែន ហ្ស៊ីមបាវ៉េ និងពិសេសមន្ត្រីជំនាញ NPAម្ចាស់ផ្ទះនៅកម្ពុជា។
សិក្ខាសាលានេះក៏មានដំណើរទស្សនកិច្ចទៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីននៅខេត្តកំពង់ឆ្នាំង ដែលគោលបំណងនៃដំណើរទស្សនកិច្ចនៅថ្ងៃនេះ គឺដើម្បីឱ្យអ្នកចូលរួមបានស្វែងយល់បន្ថែមទៀតពីការ បង្ហាញពីបច្ចេកវិទ្យាសកម្មភាពកំចាត់មីនក្នុងន័យដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៃឧបករណ៍ និងវិធីសាស្រ្តថ្មីៗនៃសកម្មភាពកំចាត់មីន ប្រកបដោយភាពច្នៃប្រឌិត ជាមួយបុគ្គលិកប្រតិបត្តិជាន់ខ្ពស់របស់ អ៊ិនភីអេ (NPA) ក៏ដូចជាការស្វែងយល់ពីវិធីសាស្រ្តថ្មីៗដែលអង្គភាពស៊ីម៉ាក់កំពុងអនុវត្ត និងទទួលបានចំណេះដឹងបន្ថែមសម្រាប់ការងារនៅក្នុងប្រទេសដែលពួកគេកំពុងបំពេញភារកិច្ច៕














-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ