ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ា លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡាំពួ
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលរដ្ឋសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ បា នប្រារព្ធពិធីបើកជាផ្លូវការ យ៉ាងអធិកអធមនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អាវ៉ាង ប៊ីមី អាវ៉ាង អាលី បាសារ Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី និងឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ ព្រមទាំងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin lbrahim) នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ផងដែរ។
មហាសន្និបាតអាយប៉ាលើកទី៤៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ដោយមានថ្នាក់ដឹកនាំគណៈប្រតិភូសភា បណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសសង្កេតការណ៍អាយប៉ា ដៃគូរបស់អាយប៉ា ប្រមាណ៩០០ នាក់ចូលរួម។
អន្តរសភាអាស៊ាន (អាយប៉ា) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA បំពេញការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ជាដៃគូមិនអាចខ្វះបានរបស់អាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាសហគមន៍តែមួយប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន ។
ថ្នាក់ដឹកនាំនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិប្រទេសម៉ាឡេស៊ី បានថ្លែងអំណរគុណជ្រាលជ្រៅដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទំាងអស់ ដែលបានមកជួបជុំគ្នានៅក្នុងទីក្រុងគូឡាឡំាពួ បង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកម្ពស់យន្តការសភា កិច្ចសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។
ថ្លែងបើកនៅក្នុងអង្គមហាសន្និបាតអាយប៉ាលើកទី៤៦ នេះ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានបញ្ចាក់ថា ការជ្រើសយកមូលបទសម្រាប់ឆ្នាំនេះ“សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព”ពិតជាសមស្រប និងសំខាន់បំផុត ព្រោះមូលបទនេះ ស្របទៅនឹងមូលបទរបស់អាស៊ានលើកទី៤៦ “បរិយាបន្ននិងចីរភាព” និងខណៈពេលតំបន់និងពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ហើយតួនាទីសភា ដែលជាតំណាងឱ្យពលរដ្ឋ មានតួនាទីសំខាន់នៅក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាដោយសន្តិវិធី។ ឯកឧត្តមបានគូសបញ្ជាក់ថាអាស៊ាន ជាតំបន់ស្រស់បំព្រង ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ ដូច្នេះសាមគ្គីភាពរបស់អាស៊ាននិងដៃគូនានា ពិតជាមានតម្លៃណាស់ក្នុងការនាំមកនូវវិបុលភាព ដល់អាស៊ាន។ ទំាងអស់នេះមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់សមាជិកអាយប៉ានោះឡើយ។
ថ្នាក់ដឹកនាំសភាប្រទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ថាការជួបជុំគ្នានាពេលនេះ គឺជាឱកាសមួយដ៏ល្អ ដើម្បីចែករំលែកនូវទស្សនៈ យោបល់ និងសំដែងនូវឆន្ទៈ ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ដែលមានសេដ្ឋកិច្ចកាន់តែរឹងមាំ ធន់ និងប្រជាពលរដ្ឋមានជីវភាពរុងរឿង។ ប្រធានមហាសន្និបាតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងឲ្យសំឡេង សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន ត្រូវខិតខំតាក់តែង ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តច្បាប់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព វិបុលភាព និងចីរភាព។
បន្ទាប់ពីពិធីបើកជាផ្លូវការនេះហើយ មហាសន្និបាតអាយប៉ានឹងដំណើរកិច្ចប្រជុំពេញអង្គលើកទី១ ដែលនៅក្នុងនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ ជូនដល់មហាសន្និបាតផងដែរ៕
-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន7 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ