ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន១២ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៨៣០គ្រួសារ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃកាន់បិណ្ឌទី១១ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារ អញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន១២ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន ៨៣០គ្រួសារ។ ពីធីនេះប្រារព្ធឡើងនៅវត្តភ្នំខុស ក្នុងភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់។
លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន១៤២នាក់, រទេះរុញសម្រាប់ជនពិការ ៧គ្រឿង និងផ្តល់ថវិកាជូនលោកយាយ លោកតាចាស់ជរាមួយចំនួនទៀតផងដែរ។
ទេយ្យវត្ថុសម្រាប់ ១វត្តទទួលបាន៖ ១. អង្ករ ១តោន ២. មីជាតិ ៣០កេសតូច ៣. ត្រីងៀត ១០គីឡូក្រាម ៤.សាច់ក្រក ១០គីឡូក្រាម ៥. សាច់ផាត់ ១០គីឡូក្រាម ៦. ទឹកដោះគោខាប់ ២កេស ៧. កាហ្វេ ៥កញ្ចប់ធំ ៨.តែ ២គីឡូក្រាម ៩. ស្ករស ១បេ ១០. អំបិល ១បេ ១១. ទឹកត្រី ៥យួរ ១២. ទឹកស៊ីអ៊ីវ ៥យួរ ១៣. ទឹកម្ទេស ៥យួរ ១៣. ទឹកសៀង ៥យួរ ១៥. ទៀនព្រះវស្សា២គូរ ១៦. សាប៊ូដុំ ១០០ដុំតូច ១៧. ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត ១៨. ប្រេងកូឡា ១០០ដប ១៩. ប្រេងខ្យល់ ១០០ដប ២០. ថ្នាំពេទ្យ ២០ប្រអប់ ២១. ស្លាដក់១១២ ២២. សាប៊ូម្ស៉ៅ ១០កញ្ចប់ ២៣. ថវិកា ១លានរៀល។
កញ្ចប់សម្ភារៈសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន៖ ១. អង្ករ ២៥គីឡូ ២. ទឹកស៊ីអ៊ីវ ១យួរ ៣.ម៉ុង១ ៤. ភួយ១ ៥. ទឹកដោះគោខាប់ ២កំប៉ុង ៦. ត្រីខ ១យួរ ៧. អង្រឹង១ ៨. អាវភ្លៀង១ ៩. កន្សែងធំ១ ១០. កន្ទេល១ ១១. សាប៊ូម្សៅ ១កញ្ចប់។
និងថង់អំណោយសម្ដេចតេជោរួមមាន៖ ថ្នាំដុសធ្មេញ១ទីប, ច្រាសដុសធ្មេញ១, សាប៊ូ១ដុំ, ប្រេងកូឡា១ដបតូច, ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់, ក្រមា១, សារុង១,ធូបមួស១ប្រអប់, និងពិល១ និងថវិកា៤០០០០រៀល៕

















































-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន7 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន5 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង