Connect with us

ព័ត៌មាន

ផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវខេត្ត ៦២-៣ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ជាបណ្តោះអាសន្ន

នៅថ្ងៃទី១៨ ខែកញ្ញា នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកស្វាយលើ បាន និងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រស្រុកស្វាយលើ។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្ត គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia