កីឡា
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានអញ្ជើញជាពិសេសពីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី របស់ម្ចាស់ផ្ទះជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំនាយបេសកកម្មសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅទីក្រុង Aichi និងទីក្រុង Nagoya ប្រទេសជប៉ុន ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។
ឯកឧត្ដម ញ៉ាន សុខវិសាល ប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនាយបេសកកម្មនេះ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោម ៥ប្រទេសផ្សេងទៀត ដែលទទួលបានការអញ្ជើញជាពិសេសពីម្ចាស់ផ្ទះជប៉ុន ក្នុងការឡើងលើវេទិកាចំពោះមុខប្រតិភូនាយបេសកកម្មបណ្ដាប្រទេសជាច្រើនទៀត ដោយសារកម្ពុជា គឺជាប្រទេសមួយ ដែលត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាកម្រិតទ្វីប នាពេលខាងមុខ គឺការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ខាងមុខ។
ចំពោះដំណើរការកិច្ចប្រជុំ បានប្រព្រឹត្តទៅដូចសព្វដង នៃការប្រកួតកីឡាអាស៊ីលើកមុនៗ គឺជាការជួបជុំនាយបេសកកម្មមកពី ៤៥ប្រទេសក្នុងទ្វីបអាស៊ី ដែលជាសមាជិក ដើម្បីស្ដាប់នូវរបាយការណ៍វឌ្ឍនភាពការងារត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាសអាស៊ី លើកទី២០ ឆ្នាំ២០២៦ របស់ម្ចាស់ផ្ទះជប៉ុន ក៏ដូចជាការត្រួតពិនិត្យទីលានប្រកួតតាមប្រភេទកីឡានីមួយៗ កន្លែងស្នាក់នៅ-ហូបចុករបស់អត្តពលិក និងទីតាំងត្រៀមប្រារព្ធពិធីបើក-បិទការប្រកួតជាដើម។
ដូច្នេះតាមរយៈកិច្ចប្រជុំដ៏សំខាន់នេះ ក្រៅពីទទួលបាននូវព័ត៌មានសម្រាប់ការត្រៀមខ្លួនចូលរួមប្រកួត ក៏ជាកិត្តិយសមួយសម្រាប់កម្ពុជា ក្នុងការអញ្ជើញឡើងលើឆាក ដើម្បីបង្ហាញ ក៏ដូចជាផ្សព្វផ្សាយពីការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញផងដែរ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង