ព័ត៌មាន
អន្តរក្រសួង ពិភាក្សាអំពី បេសកកម្មគាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលើកទី៩
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នេះ អន្តរក្រសួង ដោយមាន លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្ដើម ស្ដីពី បេសកកម្មគាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលើកទី៩ នៅការិយាល័យធនាគារពិភពលោក។
គោលបំណងនៃកិច្ចប្រជុំនេះ គឺ
១. ពិភាក្សាលើទិដ្ឋភាពទូទៅនៃគោលបំណងក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោង
២. ចែករំលែកបទពិសោធន៍ និងកំណត់នូវគន្លឹះសំខាន់ៗ អំពីលទ្ធផលនៃការចុះទស្សនៈកិច្ចនៅក្នុងខេត្តគោលដៅមួយចំនួនរបស់គម្រោង
៣. ចែករំលែក និងពិភាក្សាអំពីផលប៉ះពាល់នៃជម្លោះព្រំដែន ដែលបានជះឥទ្ធិពលដល់ការផ្ដល់សេវានៅតាមមូលដ្ឋានសុខាភិបាល និងការចុះអនុវត្តការងារនៅក្នុងសហគមន៍។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី លោក តឹក សុភឿន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាជំនួយការនាយកគម្រោង តំណាងអគ្គលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងតំណាង WB GFF KfW DFAT ព្រមទាំងអស់លោក លោកស្រីដែលជាប្រធាននាយកដ្ឋាន អង្គភាពអនុវត្តគម្រោងទទួលបន្ទុក DLIs និងទីប្រឹក្សាគម្រោងទាំងថ្នាក់ជាតិ និងខេត្ត ដែលបានអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈ online សរុបចំនួន ៦២រូប៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន