ព័ត៌មាន
នាយឧត្តមសេនីយ៍ សៅ សុខា ជំរុញមន្ត្រីគណបក្សបន្តឧបត្ថម្ភគ្រួសារវីរយុទ្ធជនដែលឈរជើងនៅសមរភូមិមុខ
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងប្រធានក្រុមការងារ ចុះជួយស្រុក ស្វាយទាប បានជំរុញនឹងណែនាំដល់មន្ត្រីគណបក្ស ត្រូវបន្តឧបត្តម្ភទាំង ស្មារតី គ្រឿងឧបភោគ បរិភោគ ថវិកា ជូនដល់គ្រួសារ ឪពុក ម្តាយ របស់ វីរយុទ្ធជន ដែលរស់នៅតាមមូលដ្ឋានក្នុងស្រុកដើម្បីផ្តល់កម្លាំងចិត្តជូនដល់ វីរយុទ្ធជនដែលកំពុងឈរការពាររក្សាទឹកដីពីចោរឈ្លានពាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រជុំបូកលទ្ធផលសកម្មភាពការងាររបស់គណបក្សចុះជួយស្រុក ត្រីមាសទី៣ ឆ្លងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២៥ និងប្រកាសក្រុមការងារចុះជួយស្រុក នៅស្រុកស្វាយទាប ខេត្តស្វាយរៀងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្ដាលចុះ ជួយឃុំគោលដៅ និងមន្ត្រីនៅក្នុងគណបក្សស្រុក ឃុំប្រមាណជាង២០០នាក់ផងដែរ។

ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្ត ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ ចំពោះមន្ត្រីក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ដែលកន្លងបានចូលរួមអនុវត្តគោលនយោបាយគណបក្ស ឆ្ពោះទៅអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់វិស័យ ពិសេសជីវភាពពលរដ្ឋត្រូវបានលើកកំពស់ រួមនិងមធ្យោបាយសម្ភារៈប្រើប្រាស់ផងដែរ ។
ទន្ទឹមក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានណែនាំដល់មន្ត្រីបក្សគ្រប់ឋានានុក្រមបន្តដឹកនាំពលរដ្ឋ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាភាពសុខសាន្តភូមិឋាន ពិសេសឆ្លើយតបរាល់សេវាតម្រូវការដែលពលរដ្ឋស្នើសុំតាម រយៈរៀបចំវេទិការពន្យល់ ជូនពលរដ្ឋ អោយអស់កង្វល់លើសេវា ដែលពលរដ្ឋបានស្នើសុំ ដល់រាជរដ្ឋាភិបាលក៏ដូចជាក្រុមការងារជួយគាំទ្រលើសេវាទាំងនោះ ឲ្យបានទាន់ពេលវេលាពោលគឺកុំទុកផ្អាប់ចោល សំណើនិងសំណូមពរទាំងនោះដែលនាំឲ្យពលរដ្ឋគាត់មានការថ្នាំថ្នាក់មកលើការដឹកនាំរបស់គណបក្សក៏ដូច ជារាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅក្នុងអណត្តិទី៧នេះ។
ពាក់ព័ន្ធទៅនឹងការងារ បរិស្ថាន អនាម័យ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់មន្ត្រីគណបក្សនៅតាមឃុំត្រូវចលនាពលរដ្ឋធ្វើការប្រមូលទុកដាក់កែច្នៃសម្រាមឲ្យអស់លទ្ធភាព ដើម្បីទាញយកផលមកប្រើប្រាស់ ពិសេសដាំដើមឈើនៅតាមទីទួលសាធារណៈវត្តអារាម សាលារៀន ដើម្បីប្រើប្រាស់ ហូបផ្លែ ក៏ដូចេជាបង្កើនបរិស្ថាន ទាក់ទាញទឹកភ្លៀង និងបង្ហាញដល់ភ្ញៀវដែលបានធ្វើដំណើរឆ្លងកាត់ភូមិឋានរបស់យើងទស្សនាកំសាន្តលេងផងដែរ៕







-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន1 week agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន2 days agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន6 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន1 week agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរ៩នាក់បានស្លាប់ក្នុងនោះមានទារកម្នាក់ និងរងរបួសជាង៤០នាក់ដោយសារការបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ