ព័ត៌មាន
ធនាគារកណ្តាលកម្ពុជានិងគ្រឹះស្ថានហិរញ្ញវត្ថុកូរ៉េចាប់ដៃគ្នាជំរុញការទូទាត់ឆ្លងដែនតាមឃ្យូអរកូត
ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗរបស់ប្រទេសកូរ៉ខាងត្បូងបានសហការគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការជំរុញការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ស្របពេលដែលប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខនេះ។
ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗរបស់ប្រទេសកូរ៉ខាងត្បូងបានសហការគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការជំរុញការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ស្របពេលដែលប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខនេះ។

កាលពីថ្ងៃទី១៦ខែឧសភា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីចំនួន ៣ ដាច់ដោយឡែកពីគ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” នៅក្នុងរបៀបវារៈនៃវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តិទៅនាថ្ងៃទីព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ អនុស្សរណៈទី១ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.) ទី២ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)។ ពិធីចុះហត្ថលេខានេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

«អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ សំដៅបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ព្រមទាំងនឹងចូលរួមចំណែកពង្រឹងការផ្លាស់ប្តូរព័ត៌មានឥណទានកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព»។ នេះបើយោងតាម NBC។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (កូរ៉េ) និងធនាគារ JEONBUK ស្តីពី “កិច្ចសហការចែករំលែកព័ត៌មានឥណទានឆ្លងដែន” រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋបានមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងលើសពី ១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ដោយការវិនិយោគរបស់កូរ៉េបានពង្រីកលើវិស័យផ្សេងៗពីវាយនភណ្ឌ ទំនិញធ្វើដំណើរ កង់ និងគ្រឿងអេឡិចត្រូនិច វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។

សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖«ក្រុមហ៊ុនកូរ៉េកំពុងដើរតួរជាតួអង្គដ៏សំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់កូរ៉េចូលរួមចំណែកក្នុងវិស័យចម្រុះរួមមាន ផលិតកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ ជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា។ ក្នុងន័យនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសកូរ៉េមកកាន់កម្ពុជា»។
សម្តេចបានថ្លែងបន្តទៀតថាកម្ពុជានៅតែមានសក្ដានុពលនៃកំណើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ ហើយលើសពីនោះទៅទៀតការជឿនលឿននៃជំនាញបច្ចេកវិជ្ជារបស់កូរ៉េអាចផ្លាស់ប្តូរឧស្សាហកម្មរបស់កម្ពុជា និងបង្កើតឱកាសដែលមានអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕
អត្ថបទពី៖ KPT
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS8 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន3 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍