ព័ត៌មាន
វគ្គបណ្តុះបណ្តាល ស្តីពីការថែទាំសុខភាពមាតា និងទារក ដល់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព និងមន្ទីរពេទ្យMount Alverniaនៃប្រទេសសឹង្ហបុរី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខភាពមាតា និងទារក ដល់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានាក្នុងខេត្ត ដើម្បីបង្កើនសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ បង្កើនការផ្តល់សេវាសុខាភិបាលល្អដល់ប្រជាជននៅតាមមូលដ្ឋាន។
លោកស្រីវេជ្ជបណ្ឌិត ពូន កែវរ៉ានី ប្រធានអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH វ៉ា ) បានបញ្ជាក់ឱ្យដឹងថា៖ វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកនូវបទពិសោធន៍ថ្មីៗរវាងទ្រឹស្តី និងការអនុវត្តផ្ទាល់អំពីវិធីសាស្រ្តក្នុងការថែទាំសុខភាពរបស់មាតា និងទារក ការលើកកម្ពស់សមត្ថភាពដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តលើជំនាញថែទាំសុខភាពមាតា និងទារក ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកអោយកាន់តែនៅកម្រិតទាបបំផុត ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះក្រុមគ្រូពេទ្យនឹងទទួលបានផ្លាស់ប្តូរកាន់តែច្រើនក្នុងការជួយដល់សហគមន៍របស់គាត់ ក្នុងការចូលរួមទប់ស្កាត់ក្នុងទប់ស្កាត់អត្រាស្លាប់របស់មាតានិងទារក និងបានបន្តធ្វើការផ្សព្វផ្សាយបន្ថែមទៀតដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពបន្ថែមទៀតងដែរ ។
លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យMount Alverniaនៃប្រទេសសឹង្ហបុរី អង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH វ៉ា ) ដែលជានិច្ចកាលតែងតែបានផ្តល់នូវកិច្ចសហការគ្នាបានល្អរសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីលើកកម្ពស់សុមាលភាពសង្គម ពិសេសការផ្តល់សេវាសុខាភិបាលតាមសហគមន៍ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ។
សូមជំរាបជូនថា៖ អង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WHA) និងសាកលវិទ្យាល័យសុខាភិបាលនៃប្រទេសសឹង្ហបុរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខភាពមាតា និងទារក ដល់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ឆ្នាំងជាច្រើនឆ្នាំមកហើយ និងមានសិក្ខាកាមប្រមាណជិត៣០០នាក់បានទទួលនូវចំណេះ បទពិសោធន៍ ហើយសិក្ខាកាមទាំងអស់នោះ បានជួយដល់សុខភាពប្រជាជន ជាពិសេសមាតា និងទារកបានជាច្រើននាក់តាមរយៈចំណេះ ជំនាញទាំងនេះផងដែរ៕ កាំង ហុងវាស្នា
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង